អន្តរជាតិ
ញាក់សាច់តែម្តង! ប្រតិទិនឆ្នាំ២០១៩ របស់ប្រទេសរុស្ស៊ី លេងសុទ្ធតែរូបគ្រាប់មីស៊ីល និងអាវុធគ្រប់ធុនតែម្តង
BY Khmernote Media
December 28, 2018
ដើម្បីស្វាគមន៍ពិធីបុណ្យ Christmas ដែលជាបុណ្យរបស់ពួកប្រទេសលោកខាងលិចនោះ រុស្សីបានចេញប្រតិទិនសម្រាប់ឆ្នាំ ២០១៩ ដែលមានរូបទាហ៊ានស្រីជាច្រើននាក់កាន់កាំភ្លើង និងមានរូបគ្រាប់មីស៊ីលផង ដើម្បីបង្ហាញពីភាពរឹងមាំក្នុងវិស័យយោធារុស្សី។ នៅលើរូបទាំងនោះថែមទាំងមានសរសេរអក្សថា ស្រ្តីខ្លះអាចកំទេចក្បាលរបស់អ្នកបាន។ តាមរយៈរូបភាពទាំងនេះ និងការចេញស្របពេលជាមួយនឹងបុណ្យណូអ៊ែលដូចនេះ ត្រូវបានក្រុមអ្នកវិភាគមើលឃើញថា រុស្សីក្រោយការដឹកនាំរបស់លោកប្រធានាធិបតី Vladimir Putin ចង់បង្អួតពិភពលោកជាពិសេសប្រទេសលោកខាងលិចថា រុស្សីជាប្រទេសដែលមានវិស័យយោធារឹងមាំ និងខ្លាំងក្លាបំផុត មិនដូចជាប្រទេសផ្សេង ដែលរវល់តែការជួបជុំសប្បាយនោះ។ លោកអ្នកអាចទស្សនារូបភាពនៃប្រតិទិនថ្មីរបស់រុស្សីដូចខាងក្រោមនេះ៖

អត្ថបទ៖ ភក្តី
ប្រភព៖ dailymail









