អន្តរជាតិ

កីឡាករ Neymar បានមកដល់ទឹកដីអេស្ប៉ាញ ដើម្បីចូលរួមសវនាការលើរឿងអាស្រូវផ្ទេរទៅក្លឹប Barcelona កាលពីឆ្នាំ២០១៣

BY
autoadmin
October 17, 2022

ខ្សែ​ប្រយុទ្ធ​ប្រេស៊ីល Neymar បាន​មកដល់​ទីក្រុង Barcelona កាល​ពី​ថ្ងៃ​ចន្ទ ដើម្បី​ចូលសវនាការលើ​បទ​ចោទ​ក្លែង​បន្លំ និង​អំពើ​ពុក​រលួយ​ ជុំវិញ​ការ​ផ្ទេរ​ទៅលេងឱ្យក្លឹប Barcelona ពីក្លឹប Santos កាល​ពី​ឆ្នាំ២០១៣។ ដើមបណ្តឹងដែលជាក្រុមហ៊ុនវិនិយោគប្រេស៊ីល DIS បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ខ្លួនកំពុងទាមទារឱ្យកីឡាកររូបនេះ ជាប់ពន្ធនាគាររយៈពេល ៥ឆ្នាំ៕

អត្ថបទ៖ លីដា
ប្រភព៖ Channel News Asia

Share This Post: