ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ថៃ៖ ស្នេហ៍ពិតមិនគិតពីអាយុ! លោកតាអាយុ ៧៨ឆ្នាំរៀបការជាមួយលោកយាយអាយុ ៦៨ឆ្នាំ ក្រោយស្គាល់គ្នាជាង ៣៦ឆ្នាំ

    BY autoadmin October 20, 2022
    ថៃ៖ ស្នេហ៍ពិតមិនគិតពីអាយុ! លោកតាអាយុ ៧៨ឆ្នាំរៀបការជាមួយលោកយាយអាយុ ៦៨ឆ្នាំ ក្រោយស្គាល់គ្នាជាង ៣៦ឆ្នាំ

    យោងតាមប្រភពសារព័ត៌មាន Thairath បានអោយដឹងថា កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២២ កន្លងទៅ នៅផ្ទះលេខ១ បាណន់រ៉ាក់ដាន ភូមិលេខ៩ ឃុំណងវ៉ាង ស្រុកឡាហានសៃ ខេត្តបុរីរ៉ាម បានរៀបចំពិធីមង្គលការយ៉ាងសាមញ្ញតាមប្រពៃណី ប៉ុន្តែ​អ្នក​ដែល​បង្កើត​ការ​ភ្ញាក់​ផ្អើល​នោះ​គឺ​គូ​ស្វាមី​ភរិយា​ថ្មី រវាងលោក Tin Yongkhat អាយុ ៧៨ឆ្នាំ ត្រូវជាកូនកំលោះដែលបច្ចុប្បន្នមានតួនាទីជាលេខាអភិបាលក្រុង ណងវ៉ាង ជាមួយលោកយាយ Wichian Leelanoi អាយុ ៦៨ ឆ្នាំ ត្រូវជាកូនក្រមុំ ដែលត្រូវបានគេចាត់ទុកថាជាអាពាហ៍ពិពាហ៍ដំបូងរបស់កូនកំលោះនិងកូនក្រមុំមានវ័យចំណាស់បំផុត ដោយមាន​កូន​ចៅ​សាច់ញាតិទាំងសងខាង ក៏ដូចជាអ្នក​ជិត​ខាង​បាន​មកចូលរួមចង​ដៃ​ ជាមួយ​នឹង​ការជូនពរជ័យ​និង​ការ​អបអរសាទរ​ ទៅកាន់កូនកំលោះក្រមុំមួយគូរនេះ។

    ចំណែក លោក Praphot Sotok ត្រូវជាមេភូមិ Rat Rakdan បានមានប្រសាសន៍ថា គាត់ជាគូស្វាមីភរិយាមានវ័យចាស់ទុំដំបូងបង្អស់របស់ភូមិ ដែលបានរៀបការ ដោយកន្លង​មក​តា​ធ្លាប់​និយាយ​ថា​ ចង់​រៀប​ការ គាត់​គិត​ថា​គ្រាន់​តែ​ជាពាក្យសម្តីលេង​សើចប៉ុណ្ណោះ។ លុះមកដល់ថ្ងៃ​នេះ​មាន​ពិធី​មង្គល​ការ​កើតឡើងពិតប្រាកដ លោកមេភូមិក៏មានការភ្ញាក់ផ្អើល និងចូលរួមត្រេងអរចំពោះអ្នកទាំងពីរ ដែលបានកាន់ដៃគ្នាមើលថែគ្នាជារៀងរហូតទៅ។

    គួរបញ្ជាក់អោយដឹងផងដែរថា ​លោកតា Tin Yongkhat ជាកំលោះពោះម៉ាយ ចំណែកឯលោកយាយ Wichian Leelanoi ក៏​ជាមេម៉ាយ លើសពីនេះទៅទៀតអ្នកទាំងពីរក៏​ជា​មិត្ត​នឹង​គ្នា​អស់រយៈពេលជាង ៣៦​ឆ្នាំ​ មកហើយមុននឹង​សម្រេចចិត្ត​រៀប​ការ។ រីឯកូនចៅរបស់អ្នកទាំងពីរក៏ចូលរួមត្រេកអរ គ្មាន​បញ្ហា​ជំទាស់អ្វី​ទេ ហេតុតែចង់អោយអ្នកទាំងពីរសេចក្តីសុខ​ក្នុង​ជីវិត​ចុងក្រោយ និង​មើលថែ​គ្នា​ក្នុង​វ័យ​ចាស់៕

    អត្ថបទ៖ Bee
    ប្រភព៖ Thairath

    Share This Post: