ខ្មែរណូត

ស្វែងរក

  • សង្គម

    ក្មេងប្រុសសិស្សវិទ្យាល័យមួយរូប ខ្លួនមានរោគប្រចាំកាយ ឪពុកម្តាយក៏មិនសូវធូរធារ ឆ្លៀតពេលចេញលេងចាក់មួក ដើម្បីប្តូរនឹងសម្ភារៈសិក្សា (មានវីដេអូ)

    BY Naren October 20, 2022
    ក្មេងប្រុសសិស្សវិទ្យាល័យមួយរូប ខ្លួនមានរោគប្រចាំកាយ ឪពុកម្តាយក៏មិនសូវធូរធារ ឆ្លៀតពេលចេញលេងចាក់មួក ដើម្បីប្តូរនឹងសម្ភារៈសិក្សា (មានវីដេអូ)

    (កំពង់ធំ)៖ កាលពីពេលថ្មីៗនេះមានការចែករំលែកនៅលើបណ្តាញសង្គមក្រោយមានរឿងរ៉ាវគួរឱ្យចាប់អារម្មណ៍ ដោយមានយុវជនសិស្សវិទ្យាល័យមួយរូប ខ្លួនមានរោគប្រចាំកាយ ឪពុកម្តាយក៏មិនសូវធូរធារ ពេលទំនេរឆ្លៀតទៅជួយកោសស្រកាត្រីម្តាយ ហើយពេលទៅរៀនឆ្លៀតពេលចេញលេងចាក់មួក ដើម្បីប្តូរនឹងសម្ភារៈសិក្សា នេះបើយោងតាមការបង្ហោះពីអ្នកគ្រូបង្រៀនម្នាក់មានគណនីហ្វេសប៊ុកឈ្មោះ Sengthak Kheam។

    អ្នកគ្រូបានឱ្យដឹងថា យុវជនរូបនេះមានឈ្មោះ វឿន សុមីច ជាសិស្សថ្នាក់ទី០៨ នៅ វិទ្យាល័យ រស្មីសោភ័ណ នៅស្រុកស្ទោង ខេត្តកំពង់ធំ។ អ្នកគ្រូបានសរសេរៀបរាប់ថា «ខ្លួនមានរោគប្រចាំកាយ ឪពុកម្តាយក៏មិនសូវធូរធារ ពេលទំនេរឆ្លៀតទៅជួយកោសស្រកាត្រីម្តាយ។ ពេលមករៀនឆ្លៀតពេលចេញលេងចាក់មួក ដើម្បីប្តូរនឹងសម្ភារៈសិក្សា។ បងប្អូនសូមជួយគាំទ្រមួកគាត់ផង ស្នាដៃមិនចាញ់គេទេ»។ ប្រភពដដែលបានបញ្ជាក់នៅក្នុងខមមិនថា មួកដែលក្មេងប្រុសរូបនេះចាក់ លក់តម្លៃតាមខ្នាត ដោយ ឆាងតូច ២៥០០០រៀល និង ឆាងធំ៣០០០០រៀល។ ដោយអាចទំនាក់ទំនងទិញមួកតាមរយៈលេខទូរស័ព្ទក្មេងប្រុសរូបនេះ 097 366 807 3

    Share This Post: