លោក Boris Johnson បានបញ្ជាក់ថា លោកនឹងមិនឈរឈ្មោះប្រជែងជានាយករដ្ឋមន្ត្រីអង់គ្លេសថ្មីនោះទេ
- BY
- autoadmin
- October 24, 2022
សារព័ត៌មាន BBC និងប្រព័ន្ធផ្សព្វផ្សាយផ្សេងទៀតក្នុងប្រទេសអង់គ្លេសរាយការណ៍ថា អតីតនាយករដ្ឋមន្ត្រីលោក Boris Johnson នឹងមិនឈរឈ្មោះក្នុងការបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំគណបក្សអភិរក្ស ដើម្បីស្នងតំណែងពីនាយករដ្ឋមន្ត្រីលោក Liz Truss នោះទេ។ ដូច្នេះអតីតរដ្ឋមន្ត្រីហិរញ្ញវត្ថុលោក Rishi Sunak និងមេដឹកនាំសភាលោកស្រី Penny Mordaunt គឺជាបេក្ខភាពទាំង ២នាក់ ដែលបញ្ជាក់ថា ពួកគេកំពុងឈរឈ្មោះរហូតមកដល់ពេលនេះ។

រំលឹកដែរថា លោកស្រី Liz Truss បានឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីត្រឹមតែ ៤៤ ថ្ងៃប៉ុណ្ណោះ បន្ទាប់ពីត្រូវបានបោះឆ្នោតជ្រើសរើសជានាយករដ្ឋមន្ត្រីអង់គ្លេសថ្មីបន្តពីលោក Boris Johnson ដែលបានលាលែងពីតំណែងមុននេះដែរ នេះក៏ដោយសារតែមានសម្ពាធពីក្នុងបក្សអភិរក្ស និងរឿងអាស្រូវជាច្រើនទៀត ដែលបណ្ដាលឱ្យសមាជិកបក្សមិនអាចគាំទ្រគាត់ទៀតបាន៕

អត្ថបទ៖ លីដា
ប្រភព៖ NHK
- Share This Post:






