អន្តរជាតិ

កូរ៉េទាំង ២ បានបាញ់បោះដាក់គ្នាទៅវិញទៅមកនៅជិតព្រំដែនសមុទ្រ ចំពេលមានភាពតានតឹងកើនឡើង

BY
autoadmin
October 24, 2022

អគ្គសេនាធិការចម្រុះរបស់កូរ៉េខាងត្បូងបាននិយាយថា កងកម្លាំងរបស់ខ្លួនបានបាញ់ព្រមានប្រឆាំងនឹងកប៉ាល់កូរ៉េខាងជើង ដែលបានឆ្លងកាត់ព្រំដែនសមុទ្រអន្តរកូរ៉េ យ៉ាងពិតប្រាកដមែននៅព្រឹកថ្ងៃចន្ទនេះ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន រ៉យទ័រ ។ អគ្គសេនាធិការចម្រុះនិយាយថា កប៉ាល់កូរ៉េខាងជើងបានឆ្លងកាត់ព្រំដែននៅម៉ោងប្រហែល ៣ និង ៤២ នាទី ព្រឹកថ្ងៃចន្ទ ហើយថា កប៉ាល់បានចាកចេញពីតំបន់នោះបន្ទាប់ពីមានការបាញ់ព្រមាន។

ចំណែករបាយការណ៍របស់យោធាកូរ៉េខាងជើងបាននិយាយថា គឺនាវាចម្បាំងរបស់កូរ៉េខាងត្បូងឯណោះទេ ដែលបានឆ្លងកាត់ព្រំដែនត្រួតគ្នាមួយនោះ ហើយកងកម្លាំងកូរ៉េខាងជើងក៏បានឆ្លើយតបនឹងស្ថានការណ៍ ដោយការបាញ់រ៉ុក្កែតកាំភ្លើងធំចំនួន ១០ គ្រាប់ នៅម៉ោងប្រហែល ៥ និង ១៥ នាទីព្រឹក។ ជម្រាបដែរថា ព្រំដែនសមុទ្រភាគខាងលិចនៃឧបទ្វីបកូរ៉េ ត្រូវបានបង្កើតឡើងដោយបញ្ជាការអង្គការសហប្រជាជាតិ ប៉ុន្តែភាគីកូរ៉េខាងជើងយល់ថា ព្រំដែននេះបានបម្រើដល់ប្រយោជន៍ទៅភាគីខាងត្បូងច្រើនជាង៕

អត្ថបទ៖ លីដា
ប្រភព៖ រ៉យទ័រ

Share This Post: