ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    របាយការណ៍មួយបាននិយាយថា ប្រទេសចិន​​បង្កើត​ប៉ុស្តិ៍​ប៉ូលីស​ជាច្រើននៅ​តំបន់អឺរ៉ុប ដើម្បីគ្រប់គ្រងពលរដ្ឋចិននៅក្រៅប្រទេស

    BY autoadmin October 28, 2022
    របាយការណ៍មួយបាននិយាយថា ប្រទេសចិន​​បង្កើត​ប៉ុស្តិ៍​ប៉ូលីស​ជាច្រើននៅ​តំបន់អឺរ៉ុប ដើម្បីគ្រប់គ្រងពលរដ្ឋចិននៅក្រៅប្រទេស

    តាមសេចក្តីរាយការណ៍មួយបានឱ្យដឹងថា ប្រទេសចិនបានបង្កើតប៉ុស្តិ៍ប៉ូលីសនៅតំបន់អឺរ៉ុប ដើម្បី​គ្រប់គ្រងលើ​ជនជាតិ​ចិននៅក្រៅប្រទេស។ ប្រព័ន្ធផ្សព្វផ្សាយរបស់ប្រទេសហូឡង់បានរាយការណ៍កាលពីថ្ងៃអង្គារថា ប្រទេសចិនបានបង្កើតស្ថានីយ៍យ៉ាងហោចណាស់ ២ ដែលមិនបានប្រកាសនៅក្នុងប្រទេសហូឡង់ចាប់តាំងពីឆ្នាំ ២០១៨។ របាយការណ៍បាននិយាយថា ស្ថានីយ៍នៅក្រៅប្រទេសផ្តល់សេវាកម្មដូចជា ការបន្តប័ណ្ណបើកបរ ប៉ុន្តែការិយាល័យមួយក្នុងចំណោមការិយាល័យទាំងនេះ ក៏អាចជាប់ពាក់ព័ន្ធក្នុងការប៉ុនប៉ងដាក់សម្ពាធបុរសជនជាតិចិនម្នាក់ ដែលបានភៀសខ្លួនទៅប្រទេសហូឡង់ផងដែរ។

    កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ BBC បាន​រាយការណ៍​ថា ប៉ុស្តិ៍​ប៉ូលីស​ស្រដៀង​គ្នា​នេះ ​ត្រូវ​បាន​បើក​នៅ​ក្នុង​រដ្ឋធានី Dublin របស់​អៀរឡង់​ក្នុង​ឆ្នាំ​នេះ។ ក្រសួងការបរទេសហូឡង់បានប្រាប់ NHK ថា ក្រុមមន្ត្រីកំពុងស៊ើបអង្កេតសកម្មភាពរបស់ប៉ុស្ដិ៍ប៉ូលីសនោះ ហើយនឹងចាត់វិធានការតាមការសមស្រប។ ក្រសួងការបរទេសអៀរឡង់បាននិយាយថា ខ្លួនបានស្នើសុំឱ្យស្ថានទូតចិនបិទស្ថានីយប៉ូលីសនៅទីក្រុង Dublin ប៉ុន្តែភាគីចិនបាននិយាយថា ការិយាល័យបានឈប់ដំណើរការហើយ។ អង្គការការពារសុវត្ថិភាព ដែលមានមូលដ្ឋាននៅប្រទេសអេស្ប៉ាញ ក៏បាននិយាយដែរថា គិតត្រឹមខែកញ្ញា ប្រទេសចិនបានបង្កើតប៉ុស្តិ៍ប៉ូលីសចំនួន ៥៤ នៅក្នុងប្រទេសចំនួន ៣០ រួមទាំងប្រទេសជប៉ុន និងសហរដ្ឋអាមេរិកផងដែរ៕

    អត្ថបទ៖ លីដា
    ប្រភព៖ NHK

    Share This Post: