ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    (Update) កូរ៉េខាងជើង​បានបាញ់​មី​ស៊ី​ល​ផ្លោង​រយៈ​ចម្ងាយ​ខ្លី​ចំនួន ​២​គ្រាប់ ឆ្ពោះទៅ​ដែនទឹក​ភាគ​ខាងកើត​របស់ខ្លួន

    BY autoadmin October 28, 2022
    (Update) កូរ៉េខាងជើង​បានបាញ់​មី​ស៊ី​ល​ផ្លោង​រយៈ​ចម្ងាយ​ខ្លី​ចំនួន ​២​គ្រាប់ ឆ្ពោះទៅ​ដែនទឹក​ភាគ​ខាងកើត​របស់ខ្លួន

    សារព័ត៌មាន Yonhap បានរាយការណ៍ថា កូរ៉េខាងជើងបានបាញ់មីស៊ីលផ្លោងរយៈចម្ងាយខ្លីចំនួន ២គ្រាប់ ឆ្ពោះទៅកាន់ដែនទឹកភាគខាងកើតរបស់ខ្លួន នៅថ្ងៃសុក្រ ទី២៨ ខែតុលា ឆ្នាំ២០២២ ដោយដកស្រង់សម្តីរបស់យោធាកូរ៉េខាងត្បូង ដែលដឹងពីការបាញ់បង្ហោះនេះ។

    អគ្គសេនាធិការចម្រុះកូរ៉េខាងត្បូង (JCS) បាននិយាយថា ខ្លួនបានរកឃើញការបាញ់បង្ហោះចេញពីតំបន់ Tongchon ក្នុងខេត្ត Kangwon ចន្លោះម៉ោង ១១:៥៩ ដល់ម៉ោង ១២:១៨ ថ្ងៃត្រង់ ប៉ុន្តែខ្លួនមិនបានផ្តល់ព័ត៌មានលម្អិតផ្សេងទៀតទេ។ ការបាញ់បង្ហោះនេះបានកើតឡើង នៅពេលដែលកូរ៉េខាងត្បូងគ្រោងនឹងបញ្ចប់សមយុទ្ធ Hoguk រ។ ទីក្រុងសេអ៊ូល និងទីក្រុងវ៉ាស៊ីនតោន ក៏កំពុងរៀបចំធ្វើសមយុទ្ធដែនអាកាសដ៏សំខាន់រួមគ្នាផងដែរ ដែលហៅថា «Vigilant Storm» នៅសប្តាហ៍ក្រោយ៕

    អត្ថបទ៖ លីដា
    ប្រភព៖ CGTN

    Share This Post: