ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ព្យុះត្រូពិច Nalgae បានវាយប្រហារប្រទេសហ្វីលីពីន និងឆក់យកជីវិតមនុស្សយ៉ាងហោចណាស់ ៧២ នាក់

    BY autoadmin October 29, 2022
    ព្យុះត្រូពិច Nalgae បានវាយប្រហារប្រទេសហ្វីលីពីន និងឆក់យកជីវិតមនុស្សយ៉ាងហោចណាស់ ៧២ នាក់

    អ្នកនាំពាក្យក្រុមប្រឹក្សាកាត់បន្ថយ និងគ្រប់គ្រងហានិភ័យគ្រោះមហន្តរាយជាតិ គឺលោក Rafaelito Alejandro បាននិយាយនៅថ្ងៃសៅរ៍នេះថា ចំនួនអ្នកស្លាប់ដោយសារព្យុះត្រូពិចដ៏សាហាវ Nalgae ដែលនាំឱ្យមានទឹកជំនន់ និងការបាក់ដីនៅផ្នែកជាច្រើននៃប្រទេសហ្វីលីពីន បានកើនឡើងដល់ ៧២ នាក់ហើយ។

    លោកបាននិយាយថា មនុស្ស ៣៣ នាក់ផ្សេងទៀតបានរងរបួស និងយ៉ាងហោចណាស់មនុស្ស ១៤ នាក់កំពុងបាត់ខ្លួន ដោយបន្ថែមថា អ្នកស្លាប់ភាគច្រើនគឺនៅក្នុងខេត្ត Maguindanao ភាគខាងត្បូងប្រទេសហ្វីលីពីន (៦៧នាក់)។ ការិយាល័យអាកាសធាតុជាតិបាននិយាយថា ព្យុះ Nalgae កំពុងរំកិលទៅទិសខាងលិចទៅទិសពាយព្យក្នុងល្បឿន ៣០ គីឡូម៉ែត្រក្នុងមួយម៉ោង ហើយរំពឹងថា នឹងកើនឡើងកាន់តែខ្លាំងនៅពេលដែលវាបានផ្លាស់ទីមកលើដី។ វាត្រូវបានព្យាករណ៍ថា នឹងឆ្លងកាត់តំបន់ Metro Manila និងតំបន់ជាប់គ្នា នៅព្រឹកថ្ងៃសៅរ៍ដល់ព្រឹកថ្ងៃអាទិត្យ៕

    អត្ថបទ៖ លីដា
    ប្រភព៖ CGTN

    Share This Post: