នាយករដ្ឋមន្ត្រីកូរ៉េខាងត្បូង ប្តេជ្ញានឹងធ្វើការស៊ើបអង្កេតឱ្យបានហ្មត់ចត់លើករណីរត់ជាន់គ្នាក្នុងថ្ងៃបុណ្យ Halloween
- BY
- autoadmin
- October 31, 2022
នាយករដ្ឋមន្ត្រីកូរ៉េខាងត្បូងលោក Han Duck-soo បានប្តេជ្ញានៅថ្ងៃចន្ទនេះថា នឹងធ្វើការស៊ើបអង្កេតឱ្យបានហ្មត់ចត់ទៅលើករណីហ្វូងមនុស្សរត់ជាន់គ្នាក្នុងថ្ងៃបុណ្យ Halloween ដែលបានសម្លាប់មនុស្សយ៉ាងតិច ១៥៤នាក់ និងរបួស ១៣៣នាក់ កាលពីចុងសប្តាហ៍ នៅក្នុងសង្កាត់ Itaewon នៃទីក្រុងសេអ៊ូល របស់ប្រទេសកូរ៉េខាងត្បូង។

លោក Han បាននិយាយក្នុងអំឡុងពេលនៃការផ្សាយផ្ទាល់មួយថា រដ្ឋាភិបាលនឹងប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ដើម្បីកែលម្អប្រព័ន្ធចាំបាច់ ដើម្បីទប់ស្កាត់ហេតុការណ៍បែបនេះកុំឱ្យកើតឡើងម្តងទៀត។ ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk-yeol ដែលបានប្រកាសការកាន់ទុក្ខថ្នាក់ជាតិ និងកំណត់តំបន់ Itaewon ជាតំបន់គ្រោះមហន្តរាយ ក៏បានទៅទស្សនាអាសនៈគោរពវិញ្ញាណក្ខន្ធមួយនៅជិតសាលាក្រុងសេអ៊ូល និងបានគោរពវិញ្ញាណក្ខន្ធជនរងគ្រោះ ជាមួយលោកជុំទាវទី១ Kim Keon-hee នៅថ្ងៃចន្ទនេះផងដែរ៕


អត្ថបទ៖ លីដា
ប្រភព៖ រ៉យទ័រ
- Share This Post:






