អន្តរជាតិ

បុរសវៀតណាមម្នាក់បានរបួសសរសៃពួរដៃ និងកយ៉ាងធ្ងន់ធ្ងរ បន្ទាប់ពីទាក់កជាមួយនឹងខ្សែខ្លែងពេលកំពុងជិះម៉ូតូ

BY
autoadmin
November 2, 2022

បុរសអាយុ ២៧ឆ្នាំម្នាក់ បានទាក់កជាមួយនឹងខ្សែខ្លែង ខណៈពេលដែលគាត់កំពុងជិះម៉ូតូនៅជិតស្ពាន Thu Thiem ក្នុងទីក្រុងហូជីមិញ កាលពីថ្ងៃចន្ទ ដែលបណ្តាលឱ្យរងរបួសដល់សរសៃពួរដៃ និងកធ្ងន់ធ្ងរ។ ជនរងគ្រោះមានឈ្មោះ Nguyen Van Luy កំពុងត្រូវបានតាមដានដោយវេជ្ជបណ្ឌិតនៅមន្ទីរពេទ្យ Le Van Thinh ក្នុងក្រុង Thu Duc បន្ទាប់ពីទទួលបានការវះកាត់រួចរាល់។ ក្រុមគ្រួសារអ្នកជំងឺបាននិយាយថា កាលពីថ្ងៃច័ន្ទ នាវេលាម៉ោងប្រហែល ៤ និង ៣០ នាទីល្ងាច ជនរងគ្រោះបានជិះម៉ូតូទៅជិតស្ពាន Thu Thiem ក្នុងសង្កាត់ Thu Thiem ទីក្រុង Thu Duc ក៏ស្រាប់តែគាត់ដួលទៅនឹងដី បន្ទាប់ពីត្រូវខ្សែខ្លែងទាក់បំពង់ក ខណៈប្រពន្ធ​របស់​គាត់ដែលជិះ​ម៉ូតូ​មួយ​ផ្សេងទៀត ក៏​បាន​ឈប់ និង​ជួយ​គាត់ភ្លាមៗផងដែរ។

ក្រោយ​ពេល​កើតហេតុ អ្នក​បង្ហោះ​ខ្លែង​មួយ​ចំនួន​បាន​ប្រញាប់ប្រញាល់​ទៅ​កន្លែង​កើតហេតុ ហើយ​បាន​ប្រើ​ដែកកេះ​ និង​កាំបិត​ ដើម្បីជួយកាត់​ខ្សែ​ដែលជាប់នឹងករបស់លោក Nguyen Van Luy មុនពេលរត់គេចខ្លួនអស់។ បន្ទាប់មក អ្នកជំងឺ​ត្រូវបាន​បញ្ជូនទៅ​មន្ទីរពេទ្យ Le Van Thinh ដើម្បី​សង្គ្រោះ​បន្ទាន់​។ លោកវេជ្ជបណ្ឌិត Kieu Ngoc Minh នាយករងមន្ទីរពេទ្យ Le Van Thinh មានប្រសាសន៍ថា មន្ទីរពេទ្យបានទទួលអ្នកជំងឺនៅម៉ោងប្រហែល ៥ ល្ងាចថ្ងៃចន្ទ។ គ្រូពេទ្យ​បាន​និយាយ​ថា ខ្សែ​ខ្លែង​ធ្វើ​អំបោះ ឬ​ខ្សែ​ដែក ដើម្បីទប់កុំឱ្យដាច់ខ្សែពេលបង្ហោះ ខណៈមនុស្សភាគច្រើនចង់បង្ហោះខ្លែងឱ្យបានខ្ពស់ៗ។ ដូច្នេះ ការ​ជាប់​ពាក់ខ្សែខ្លែងដោយ​អចេតនា​ជាមួយ​អ្នក​ថ្មើរ​ជើង​ ឬអ្នកដំណើរ អាច​បណ្តាល​ឱ្យ​មាន​របួស​ធ្ងន់ធ្ងរ​យ៉ាង​ងាយ៕

អត្ថបទ៖ លីដា
ប្រភព៖ Tuoitre News

Share This Post: