អេក្វាឌ័របានដាក់រដ្ឋក្នុងភាពអាសន្ន ក្រោយប៉ូលីសយ៉ាងហោចណាស់ ៥នាក់ បានបាត់បង់ជីវិតនៅក្នុងការបំផ្ទុះជាច្រើនលើក
- BY
- autoadmin
- November 2, 2022
យ៉ាងហោចណាស់មន្ត្រីប៉ូលីសរបស់ប្រទេសអេក្វាឌ័រចំនួន ៥នាក់ ត្រូវបានសម្លាប់កាលពីថ្ងៃអង្គារ នៅក្នុងការវាយប្រហារដោយការបំផ្ទុះ ឆ្លើយតបទៅនឹងការផ្ទេរអ្នកទោសពីពន្ធនាគារដែលចង្អៀត និងពោរពេញដោយហិង្សា ដែលជំរុញឱ្យប្រធានាធិបតីលោក Guillermo Lasso ត្រូវប្រកាសភាពអាសន្ននៅក្នុងខេត្តចំនួន ២ ។

លោក Lasso បាននិយាយនៅក្នុងវីដេអូមួយថា ការវាយប្រហារទាំងយប់ និងនៅព្រឹកថ្ងៃអង្គារ រួមទាំងការផ្ទុះចំនួន ៩ នៅក្នុងទីក្រុងចំនួនពីរ គឺជា «ការប្រកាសបើកចំហរនៃសង្គ្រាមដោយក្រុមជនពាល»។ លោកបានប្រកាសភាពអាសន្ននៅក្នុងខេត្ត Guayas និង Esmeraldas ដែលកងកម្លាំងសន្តិសុខនឹងបង្កើនប្រតិបត្តិការ ហើយបម្រាមគោចរនឹងចូលជាធរមានចាប់ពីម៉ោង ៩ យប់តទៅ (ម៉ោងក្នុងស្រុក)៕

អត្ថបទ៖ លីដា
ប្រភព៖ CGTN
- Share This Post:
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង






