មនុស្សចំនួន ៦នាក់ កំពុងស្ថិតក្រោមការចោទប្រកាន់លើករណីរត់ជាន់គ្នានៅ Itaewon ដែលបានឆក់យកជីវិតប្រមាណ ១៥៦នាក់
- BY
- autoadmin
- November 7, 2022
នាយកដ្ឋានប៉ូលីសស៊ើបអង្កេតពិសេសរបស់កូរ៉េខាងត្បូង ដែលកំពុងស៊ើបអង្កេតលើករណីរត់ជាន់គ្នានៅ Itaewon ដែលនាំឱ្យមានការស្លាប់ប្រមាណ ១៥៦នាក់, បានចោទប្រកាន់មនុស្សចំនួន ៦នាក់ បូករួមទាំងលោក Lee Im-jae អតីតប្រធានស្ថានីយ៍ប៉ូលីស Yongsan និងអ្នកស្រី Ryu Mi-jin មកពីទីភ្នាក់ងារប៉ូលិសក្រុងសេអ៊ូល ពីបទមិនបានបំពេញកាតព្វកិច្ច និងការរំលោភសិទ្ធិអំណាច។ ក្រុមស៊ើបអង្កេតពិសេសដែលបានចាប់ផ្តើមកាលពីសប្តាហ៍មុនមួយនេះ បាននិងកំពុងស្វែងរកមូលហេតុនៅពីក្រោយឧបទ្ទវហេតុ និងការឆ្លើយតបពីអាជ្ញាធរពាក់ព័ន្ធ។ ពោលគឺនៅក្នុងចំណោមមនុស្សចំនួន ១៥៤នាក់ ដែលពួកគេបានសាកសួរចម្លើយ ក្រុមស៊ើបអង្កេតបានកំណត់ការសង្ស័យលើមនុស្សចំនួន ៦នាក់។

ជនសង្ស័យទាំង ៦នាក់ នោះរួមមាន៖ អតីតមេប៉ូលិសលោក Lee Im-jae, អ្នកស្រី Ryu Mi-jin ដែលមានតួនាទីគ្រប់គ្រងស្ថានការណ៍នៅឯទីភ្នាក់ងារប៉ូលីសក្រុងសេអ៊ូល, មន្ត្រីចំនួន ២នាក់ មកពីក្រុមស៊ើបការណ៍នៅប៉ុស្តិ៍ប៉ូលីស Yongsan, ចៅហ្វាយស្រុក Yongsan-gu លោកស្រី Park Hee-young និងប្រធានអគ្គីភ័យតំបន់ Yongsan លោក Choi Seong-beom។
អ្នកទាំង ៦នាក់ មានអ្នកខ្លះត្រូវបានចោទប្រកាន់ពីបទមិនគោរពតួនាទី និងបំពានអំណាចក្នុងនាមជាអាជ្ញាធរ ដែលនាំឱ្យមានការស្លាប់ នៅពេលដែលហេតុការណ៍ដ៏អកុសលបែបនោះបានកើតឡើង ខណៈលោក Lee Im-jae អតីតប្រធានស្ថានីយ៍ប៉ូលីស Yongsan ត្រូវបានគេចោទប្រកាន់ថា បានខកខានក្នុងការអន្តរាគមន៍ឱ្យទាន់ពេលវេលា ហើយនៅក្នុងការស៊ើបអង្កេតក៏បានរកឃើញដែរថា លោក Lee Im-jae មិនបានបង្ហាញសញ្ហាថា គាត់ប្រញាប់ប្រញាល់ចូលទៅអន្តរាគមន៍ក្នុងហេតុការណ៍នោះទេ ដែលនាំឱ្យមានការអូសបន្លាយពេលវេលាក្នុងការអន្តរាគមន៍ពីអាជ្ញាធរ។ អ្នកទាំង ៦នាក់ ដែលជាប់ការសង្ស័យសុទ្ធតែជាអាជ្ញាធរទាំងអស់ មិនមែនជាជនស៊ីវិលធម្មតានោះឡើយ៕



អត្ថបទ៖ លីដា
ប្រភព៖ Korea Herald
- Share This Post:






