ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    មន្ត្រីចារកម្មម្នាក់របស់ប៉ុស្តិ៍​ប៉ូលីស Yongsan ដែលស្ថិតក្រោមការស៊ើបអង្កេតលើករណីនៅ Itaewon ត្រូវ​បាន​រក​ឃើញ​ថា​បានបាត់បង់ជីវិត

    BY autoadmin November 11, 2022
    មន្ត្រីចារកម្មម្នាក់របស់ប៉ុស្តិ៍​ប៉ូលីស Yongsan ដែលស្ថិតក្រោមការស៊ើបអង្កេតលើករណីនៅ Itaewon ត្រូវ​បាន​រក​ឃើញ​ថា​បានបាត់បង់ជីវិត

    មន្ត្រីចារកម្មម្នាក់នៅស្ថានីយ៍ប៉ូលីស Yongsan ត្រូវបានគេរកឃើញថាបានស្លាប់នៅថ្ងៃសុក្រនេះផ្ទាល់ ខណៈពេលដែលគាត់ស្ថិតនៅក្រោមការស៊ើបអង្កេត ពាក់ព័ន្ធនឹងករណីហ្វូងមនុស្សជាន់គ្នាស្លាប់នៅក្នុងសង្កាត់ Itaewon ទីក្រុងសេអ៊ូល។

    ស្ថានីយប៉ូលីស Yongsan រួមជាមួយនឹងស្ថានីយពន្លត់អគ្គីភ័យ និងការិយាល័យក្នុងសង្កាត់ Itaewon បានស្ថិតនៅក្រោមការស៊ើបអង្កេតលើការចោទប្រកាន់ដែលថា ពួកគេបានបរាជ័យក្នុងការឆ្លើយតបភ្លាមៗចំពោះករណីហ្វូងមនុស្សជាន់គ្នា ដែលជាលទ្ធផលមានមនុស្សយ៉ាងហោចណាស់ ១៥៦នាក់ស្លាប់ កាលពីថ្ងៃទី២៩ ខែតុលា។ យ៉ាងណាពត៌មានលម្អិត និងឈ្មោះរបស់មន្ដ្រីម្នាក់នោះ នៅមិនទាន់ដឹងនៅឡើយទេ៕

    អត្ថបទ៖ លីដា
    ប្រភព៖ Yonhap News Agency

    Share This Post: