ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ចំនួនមរណភាពដោយសារការផ្អើលជាន់គ្នាក្នុងថ្ងៃបុណ្យ Halloween នៅកូរ៉េខាងត្បូង បានកើនឡើងដល់ ១៥៨ នាក់

    BY autoadmin November 14, 2022
    ចំនួនមរណភាពដោយសារការផ្អើលជាន់គ្នាក្នុងថ្ងៃបុណ្យ Halloween នៅកូរ៉េខាងត្បូង បានកើនឡើងដល់ ១៥៨ នាក់

    អាជ្ញាធរកូរ៉េខាងត្បូងបាននិយាយនៅថ្ងៃចន្ទនេះថា ចំនួនអ្នកស្លាប់ដោយសារហ្វូងមនុស្សផ្អើលជាន់គ្នា នៅក្នុងសង្កាត់ Itaewon របស់ទីក្រុងសេអ៊ូល បានកើនឡើងដល់ ១៥៨ នាក់។ ការិយាល័យកណ្តាលប្រឆាំងគ្រោះមហន្តរាយ និងសុវត្ថិភាពបាននិយាយថា ជនរងគ្រោះគឺជាស្ត្រីជនជាតិកូរ៉េខាងត្បូងម្នាក់ ដែលមានអាយុខ្ទង់ ២០ឆ្នាំ។

    គួរឱ្យដឹងដែរថា ពលរដ្ឋកូរ៉េខាងត្បូងសរុបចំនួន ១៣២ នាក់ និងជនបរទេស ២៦ នាក់បានស្លាប់ នៅក្នុងអំឡុងពេលហ្វូងមនុស្សផ្អើលជាន់គ្នានៅក្នុងសង្កាត់ Itaewon កាលពីថ្ងៃទី២៩ ខែតុលា។ ពិធី​បុណ្យសព​សម្រាប់ពលរដ្ឋ​កូរ៉េខាងត្បូង​ចំនួន ១៣០ នាក់ ​ត្រូវបាន​បញ្ចប់ ហើយ​សាកសព​ជនបរទេស ២៤ នាក់ ​ត្រូវបាន​បញ្ជូន​ទៅកាន់​ប្រទេស​កំណើត​របស់​ពួកគេ​។ អាជ្ញាធរ​បាន​និយាយ​ថា ក្នុង​ចំណោម​អ្នក​របួសទាំង ១៩៦ នាក់ នៅមាន ១០ នាក់ ​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យនៅឡើយ៕

    អត្ថបទ៖ លីដា
    ប្រភព៖ យ៉ុងហាប់

    Share This Post: