តុលាការក្រុងតូក្យូចំនួន ២ បានលុបចោលការកាត់ក្តីរបស់ខ្លួន បន្ទាប់ពីមានការគម្រាមបំផ្ទុះគ្រាប់បែក
- BY
- autoadmin
- November 14, 2022
តុលាការក្នុងទីក្រុងតូក្យូចំនួន ២ បានលុបចោលការកាត់ក្តីដែលគ្រោងធ្វើឡើងនៅព្រឹកថ្ងៃច័ន្ទនេះ ដោយសារតែការគំរាមកំហែងដោយគ្រាប់បែក។ តុលាការជាន់ខ្ពស់ទីក្រុងតូក្យូបាននិយាយថា មានមនុស្សគម្រាមបំផ្ទុះអគាររដ្ឋាភិបាលនៅកណ្តាលទីក្រុងតូក្យូ ប្រហែលម៉ោង ១:៣០ នាទីរសៀល នៅថ្ងៃច័ន្ទ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២។

អគារនេះមានទាំងតុលាការជាន់ខ្ពស់ និងតុលាការក្រុងតូក្យូ ហើយបន្ទាប់ពីបានពិគ្រោះជាមួយប៉ូលីស តុលាការជាន់ខ្ពស់បានដាក់កម្រិតការចូលទៅកាន់អគាររយៈពេល ២ម៉ោង ចាប់ពីថ្ងៃត្រង់ ហើយអ្នកទស្សនាត្រូវបានជម្លៀសចេញ។ ការជំនុំជម្រះបានកំណត់នៅតុលាការទាំង ២ ចន្លោះពីម៉ោង ១ ដល់ម៉ោង ២ និង ៣០ នាទីរសៀល ត្រូវបានលុបចោល៕

អត្ថបទ៖ លីដា
ប្រភព៖ Nippon
- Share This Post:
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង






