អន្តរជាតិ

ប្រទេសថៃរៀបចំវត្ថុអនុស្សាវរីយ៍ចំនួន ៧ប្រភេទ សម្រាប់ជាកាដូដល់មេដឹកនាំក្នុងកិច្ចប្រជុំកំពូល APEC នៅប៉ុន្មានថ្ងៃខាងមុខនេះ

BY
autoadmin
November 15, 2022

រដ្ឋាភិបាលថៃបានរៀបចំវត្ថុអនុស្សាវរីយ៍ចំនួន ៧ប្រភេទ សម្រាប់ជាកាដូដល់មេដឹកនាំ និងភរិយារបស់ពួកគេ នៅក្នុងអំឡុងកិច្ចប្រជុំកំពូល APEC ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៨ និង១៩ ខែវិច្ឆិកា ប៉ុន្មានថ្ងៃខាងមុខនេះ នៅឯមជ្ឈមណ្ឌលសន្និបាតជាតិ ម្ចាស់ក្សត្រីសិរីគិត ក្នុងទីក្រុងបាងកក។ វត្ថុអនុស្សាវរីយ៍ទាំងនោះបង្ហាញពីភាពប្លែកពីគេ គំនិតនៃការអភិរក្សបរិស្ថាន និងឱកាសថ្មី ក្រោមគំរូសេដ្ឋកិច្ច Bio-Circular-Green (BCG)។

ខាងក្រោមនេះគឺជាវត្ថុអនុស្សាវរីយ៍ទាំង ៧ ដែលមានដូចជា៖

– រូបចម្លាក់ព្រះបរមរាជវាំងធ្វើពីដែកកែច្នៃ។ វាមានរូបព្រះទីន័ងនាវានៅខាងមុខ និងនិមិត្តសញ្ញា APEC 2022 នៅផ្ទៃខាងក្រោយ។ វាត្រូវបានផលិតដោយសហគមន៍វត្ត Sri Suphan ក្នុងខេត្តឈៀងម៉ៃ។

– ប្រអប់មួយដែលមាន ក្រវ៉ាត់ក កន្សែងបង់ក កន្សែងដៃ និងម៉ាស ផលិតពីសូត្រ មកពីស្រុកប៉ាក់ថុងឆៃ ខេត្តនគររាជសីម៉ា។

– ប្រអប់គ្រឿងអលង្ការមួយ ដែលមានឆ្លាក់បែបប្រពៃណី និងនិមិត្តសញ្ញា APEC ។ គម្របប្រអប់ត្រូវបានកែច្នៃពីលោហៈ ហើយវាត្រូវបានបង្កើតឡើងដោយសហគមន៍ Wat Sri Suphan ក្នុងខេត្តឈៀងម៉ៃ។

– ស៊ុមរូបថត Niello ធ្វើពីប្រាក់មួយ ដែលមានរូបថតមេដឹកនាំ APEC រៀងៗខ្លួន ថតក្នុងអំឡុងពេលចូលគាល់ព្រះករុណាព្រះមហាក្សត្រ។ ប្រអប់ដាក់គ្រឿងសម្ភារៈធ្វើពីស្មៅ Ya Lipao និងគែមធ្វើពីប្រាក់។ វត្ថុអនុស្សាវរីយ៍ទាំង ២ គឺបានមកពីមូលនិធិគាំទ្ររបស់ព្រះនាងម្ចាស់ក្សត្រីសិរីគិត។

– សៀវភៅចំនួន ២ ដែលរៀបចំដោយក្រុមហ៊ុន អ្នកលក់រាយ និងលក់ដុំសូត្ររបស់ប្រទេសថៃ បោះពុម្ពជាពិសេសសម្រាប់ព្រឹត្តិការណ៍ដោយការិយាល័យអត្តសញ្ញាណកម្មជាតិ និងកាក់អនុស្សាវរីយ៍សម្រាប់ព្រឹត្តិការណ៍ ដែលផលិតដោយនាយកដ្ឋានរតនាគារ៕

អត្ថបទ៖ លីដា
ប្រភព៖ Thai PBS world

Share This Post: