អន្តរជាតិ

គ្រោះរញ្ជួយដីកម្រិត ៧.០រ៉ិចទ័រ បានវាយប្រហារកោះ​សូឡូម៉ុង ខណៈក៏មានការព្រមានពីលទ្ធភាពនៃរលកយក្សស៊ូណាមិ

BY
autoadmin
November 22, 2022

ទីភ្នាក់ងារស្ទាបស្ទង់ភូមិសាស្ត្រអាមេរិកបាននិយាយថា គ្រោះរញ្ជួយដីកម្រិត ៧.០រ៉ិចទ័រ បានវាយប្រហារកោះ​សូឡូម៉ុង នៅថ្ងៃអង្គារ ទី២២ ខែវិច្ឆិកា ឆ្នាំ២០២២នេះ។ មជ្ឈមណ្ឌលព្រមានរលកយក្សស៊ូណាមិនៅប៉ាស៊ីហ្វិក ក៏បាននិយាយដែរថា លទ្ធភាពនៃរលកយក្សស៊ូណាមិក៏អាចនឹងកើតមាន សម្រាប់ឆ្នេរសមុទ្រដែលមានចម្ងាយ ៣០០ គីឡូម៉ែត្រពី ចំណុចកណ្តាលនៃការរញ្ជួយដី។

មន្ត្រី PTWC បាននិយាយថា រលកយក្សស៊ូណាមិដែលមានកម្ពស់រហូតដល់មួយម៉ែត្រពីលើកម្រិតជំនោរ គឺអាចមានទៅបានសម្រាប់តំបន់ឆ្នេរមួយចំនួននៃកោះសូឡូម៉ុង។ រលកយក្សស៊ូណាមិត្រូវបានព្យាករណ៍ថា មានកម្ពស់តិចជាង ៣០ សង់ទីម៉ែត្រ ពីលើកម្រិតជំនោរសម្រាប់ឆ្នេរសមុទ្រប៉ាពួញូហ្គីណេ និងវ៉ានូអាទូ៕

អត្ថបទ៖ លីដា
ប្រភព៖ NHK

Share This Post: