ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ស្តេចស៊ុលតង់បានតែងតាំងមេដឹកនាំគណបក្សប្រឆាំងលោក Anwar Ibrahim ឱ្យក្លាយនាយករដ្ឋមន្ត្រីទី១០ របស់ម៉ាឡេស៊ី

    BY autoadmin November 24, 2022
    ស្តេចស៊ុលតង់បានតែងតាំងមេដឹកនាំគណបក្សប្រឆាំងលោក Anwar Ibrahim ឱ្យក្លាយនាយករដ្ឋមន្ត្រីទី១០ របស់ម៉ាឡេស៊ី

    វិមាន Istana Negara បានប្រកាសថា ប្រធានក្រុម Pakatan Harapan (PH) នៃសម្ព័ន្ធភាពគណបក្សប្រឆាំង គឺលោក Anwar Ibrahim នឹងក្លាយជានាយករដ្ឋមន្ត្រីទី១០ របស់ប្រទេសម៉ាឡេស៊ី។ សេចក្តីថ្លែងការណ៍​ដែលចេញ​ដោយ​ព្រះបរមរាជវាំង​បាន​និយាយ​ថា បុរស​វ័យ ៧៥ ឆ្នាំ​រូបនេះ​ នឹង​ត្រូវស្បថ​ចូល​កាន់​តំណែង​នៅ​ម៉ោង ៥ ល្ងាច​ថ្ងៃ​ព្រហស្បតិ៍ ទី២៤ ខែវិច្ឆិកា ថ្ងៃនេះផ្ទាល់។ សេចក្តី​ថ្លែងការណ៍​បាន​បន្ថែម​ថា​៖«​ព្រះមហាក្សត្រ​ចង់​ជម្រាបប្រាប់​លោក​នាយក​រដ្ឋមន្ត្រី និង​រដ្ឋាភិបាល​ថ្មី​ ត្រូវ​តែបង្កើត​រដ្ឋាភិបាលថ្មីជាមួយនឹងការ​ដាក់ខ្លួន និងគតិបណ្ឌិត»។

    ទ្រង់បានបន្ដថា៖«ការពិតគឺថា ប្រជាជនសាមញ្ញមិនគួរទទួលបន្ទុកជាមួយភាពចលាចលនយោបាយដែលមិនចេះចប់នោះទេ នៅពេលដែលប្រទេសនេះត្រូវការរដ្ឋាភិបាលដែលមានស្ថិរភាព ដើម្បីជំរុញទិដ្ឋភាពសេដ្ឋកិច្ច និងការអភិវឌ្ឍន៍»។ សេចក្តីថ្លែងការណ៍របស់វិមានក៏បានក្រើនរំលឹកដល់សមាជិកសភាដែលជាប់ឆ្នោតត្រូវបង្ហាញពីអាទិភាព ការប្តេជ្ញាចិត្តខ្ពស់ ក៏ដូចជាការផ្តល់សេវាល្អបំផុតជូនប្រជាពលរដ្ឋ។

    សេចក្តីថ្លែងការណ៍​បាន​បន្ត​ថា​៖ «​ព្រះមហាក្សត្រ​សូម​ដាស់តឿន​ថា អ្នក​ដែល​ឈ្នះ​គឺមិន​ឈ្នះ​អ្វី​ទាំងអស់ ហើយ​អ្នក​ដែលចាញ់​គឺមិន​បានចាញ់​អ្វី​ទាំងអស់​»​។ ការប្រកាសនេះបានកើតឡើងបន្ទាប់ពីគណបក្សភាគច្រើនបានយល់ព្រមចំពោះសំណើរបស់ស្តេចស៊ុលតង់ Abdullah Ahmad Shah សម្រាប់រដ្ឋាភិបាលរួបរួមមួយ បន្ទាប់ពីការបោះឆ្នោតសកលកាលពីថ្ងៃសៅរ៍ មិនអាចរកឃើញបក្សណាមួយឈ្នះដាច់គូប្រជែងរបស់ខ្លួនបាន។ ការដែលមិនមានអ្នកឈ្នះដាច់នេះនឹងអាចនាំមកនូវអស្ថិរភាព ខណៈដែលប្រទេសនេះឆ្លងកាត់​អស្ថិរភាពនយោបាយជាយូរមកហើយ៕

    អត្ថបទ៖ លីដា
    ប្រភព៖ Channel News Asia

    Share This Post: