អន្តរជាតិ

​ការ​ប្រកួត​បាល់​ទាត់​ពិភព​លោក​រវាងក្រុមជម្រើសអាល្លឺម៉ង និងកូស្តារីកា នឹងមានអាជ្ញា​កណ្តាលកាត់សេចក្ដីនៅលើទីលានជាស្ដ្រី និងដំបូងគេបំផុតមិនធ្លាប់មានពីមុន

BY
autoadmin
November 30, 2022

ប្រវត្តិសាស្ត្រថ្មីក្នុងវិស័យបាល់ទាត់នឹងកើតមានឡើងនៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ (ម៉ោងសកល) ដែលត្រូវនឹងម៉ោង ២ រំលងអធ្រាត្រឆ្លងចូលថ្ងៃសុក្រនៅកម្ពុជា នៅពេលដែលក្រុមជម្រើសជាតិអាល្លឺម៉ង ត្រូវប៉ះជាមួយក្រុមជម្រើសជាតិកូស្តារីកា នៅក្នុងការប្រកួតចុងក្រោយក្នុងពូលរបស់ពួកគេ។ វា​នឹង​ក្លាយ​ជា​ការ​ប្រកួត​បាល់​ទាត់​ពិភព​លោក​ផ្នែកបុរស (World Cup) ​លើក​ដំបូង​មិន​ធ្លាប់​មាន​ពីមុន នៅពេលដែលអាជ្ញា​កណ្តាលកាត់សេចក្ដីលើទីលានជាស្ដ្រី។

ស្ថាប័នគ្រប់គ្រងបាល់ទាត់ FIFA បានប្រកាសថា អាជ្ញា​កណ្តាលរូបនោះមានឈ្មោះថា Stephanie Frappart គាត់មានអាយុ ៣៨ឆ្នាំ គឺជាជនជាតិបារាំង។ រូបគាត់ក៏ជាអាជ្ញាកណ្តាល​ស្រ្តីដំបូងគេនៅក្នុង​ការ​ក្របខណ្ឌ Ligue 1 របស់បារាំង និង UEFA Champions League ផងដែរ។ អ្នកស្រី Neuza Back មកពីប្រេស៊ីល និងអ្នកស្រី Karen Diaz មកពីម៉ិកស៊ិក នឹងក្លាយជាជំនួយការរបស់គាត់។ អ្នកស្រី Frappart គឺ​ជា​ស្ត្រី​ម្នាក់​ក្នុង​ចំណោម​ស្ត្រី​ ៣​នាក់​ ដែល​ត្រូវ​បាន​ជ្រើសរើស​ជា​អាជ្ញាកណ្តាល​ក្នុងនៅក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោកនេះ។ អ្នកស្រី Yamashita Yoshimi របស់ប្រទេសជប៉ុន និងអ្នកស្រី Salima Mukansanga របស់ប្រទេសរវ៉ាន់ដា ក៏ស្ថិតក្នុងបញ្ជីរបស់ FIFA ផងដែរ៕

អត្ថបទ៖ លីដា
ប្រភព៖ NHK

Share This Post: