សង្គម

អ្នកនាង ស្រីអូន ៖ «សម្លេងស្រែកហ៊ោកញ្ច្រៀវកាលពីយប់មិញ បងប្អូនខ្មែរដឹងទេថាជាថាមពល និងជាកម្លាំងដ៏អស្ចារ្យដែលបានផ្ដល់ឱ្យក្រុមការងារខាងគុនល្បុក្កតោ»

BY
Khmernote Media
December 1, 2022

(ភ្នំពេញ)៖ ក្នុងពិធីបិទ​ការប្រកួតកីឡាជាតិលើកទី៣ និងកីឡាជនពិការជាតិ​លើកទី១ នៅពហុកីឡដ្ឋាន​ជាតិមរតកតេជោ កាលពីយប់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ ក្បួនដង្ហែអបអរសាទរ «គុនល្បុក្កតោ» ដែលបានចុះបញ្ជីបេតិកភណ្ណអរូបិយនៃមនុស្សជាតិ របស់អង្គការយូនេស្កូ ដែលរៀបចំដោយ លោកស្រី នួន ស៊ុន្ទរី (ស្រីអូន) ម្ចាស់ផលិតកម្មរាម និងសហព័ន្ធល្បុក្កតោកម្ពុជា ដែលបានបង្ហាញទស្សនីយភាពសម្តែង គុនល្បុក្កតោ មានសមាជិកចូលរួមអមក្នុងការសម្ដែងនេះរាប់រយនាក់ឯណោះ ធ្វើឱ្យកក្រើកនិងនាំសម្លេងហ៊ោលាន់ពេញពហុកីឡដ្ឋានជាតិមរតកតេជោតែម្ដង។

ក្រោយពីបានសម្តែងរួចអ្នកនាង ស្រីអូន បានបង្ហាញអារម្មណ៍យ៉ាងដូច្នេះថា «សម្លេងស្រែកហ៊ោកញ្ច្រៀវកាលពីយប់មិញ បងប្អូនខ្មែរដឹងទេថាជាថាមពល និងជាកម្លាំងដ៏អស្ចារ្យដែលបានផ្ដល់ឱ្យក្រុមការងារខាងគុនល្បុក្កតោ ជោគជ័យធំៗ២ដែលគុនល្បុក្កតោទទួលបានគឺ បានចុះក្នុងបញ្ជីអង្គការយូនេស្កូ និង ជោគជ័យដ៏អស្ចារ្យមួយទៀតគឺ ទទួលបានការសាទរពីកូនខ្មែរដោយក្ដីស្រលាញ់ រំភេីប ស្រក់ទឹកភ្នែក ព្រោះតែល្បុក្កតោ ជាមរតកដ៏ចំណាស់ដែលដូនតាបានបន្សល់ទុកឱ្យ»។

សូមរំលឹកថានៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ នៅទីក្រុងរ៉ាបាត នៃព្រះរាជាណាចក្រម៉ារ៉ុក នៅក្នុងកិច្ចប្រជុំលើកទី១៧ នៃគណៈកម្មាធិការអន្តររដ្ឋាភិបាលដើម្បីការការពារបេតិកភណ្ឌវប្បធម៌អរូបីរបស់អង្គការយូណេស្កូ បានអនុម័តចុះគុនល្បុក្កតោក្នុងបញ្ជីតំណាងបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូក្នុងសេចក្តីសម្រេច 17.COM7.b.1៕

ទស្សនាការសម្តែងសូមចុចលើ link នេះ https://fb.watch/h87myURgLQ/

Share This Post: