អន្តរជាតិ

លោក បៃដិន បាននិយាយថា គាត់នឹងរីករាយអង្គុយចុះជាមួយលោក ពូទីន ក្នុងការរកដំណោះស្រាយបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន

BY
autoadmin
December 2, 2022

ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន បាននិយាយថា លោកត្រៀមខ្លួន ដើម្បីនិយាយជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ក្នុងការរកដំណោះស្រាយបញ្ចប់សង្រ្គាមនៅប្រទេសអ៊ុយក្រែន។ លោក ចូ បៃដិន បានធ្វើការអត្ថាធិប្បាយបែបនេះ នៅក្នុងសន្និសីទសារព័ត៌មានរួមគ្នាមួយ ជាមួយនឹងប្រធានាធិបតីបារាំងគឺលោក អេម៉ានុយអ៊ែល ម៉ាក្រុង កាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីកិច្ចពិភាក្សារបស់ពួកគេនៅទីក្រុងវ៉ាស៊ីនតោនត្រូវបានបញ្ចប់។

លោក បៃដិន បាននិយាយថា លោក ពូទីន កំពុងធ្វើឱ្យមានការសម្លាប់មនុស្សយ៉ាងមិនគួរឱ្យជឿ ទៅលើប្រជាជនស៊ីវិលនៅអ៊ុយក្រែន ដោយការទម្លាក់គ្រាប់បែកលើមណ្ឌលថែទាំ មន្ទីរពេទ្យ និងកន្លែងផ្សេងៗទៀត។ លោក បៃដិន បាននិយាយថា នៅក្នុងការពិគ្រោះយោបល់ជាមួយសមាជិកណាតូផ្សេងទៀត គាត់នឹង «រីករាយក្នុងការអង្គុយចុះជាមួយលោក ពូទីន ដើម្បីមើលអ្វីដែលគាត់ … មាននៅក្នុងចិត្ត»។ ប៉ុន្តែលោក បៃដិន បាននិយាយថា លោក ពូទីន មិនទាន់បង្ហាញការចាប់អារម្មណ៍នៅឡើយទេ ដោយបង្ហាញថា មិនមានការរំពឹងទុកថា នឹងមានកិច្ចពិភាក្សានាពេលខាងមុខនេះទេ៕

អត្ថបទ៖ លីដា
ប្រភព៖ NHK

Share This Post: