សង្គម
កញ្ញា សូ សាន ដែលជាម្ចាស់ក្រុមហ៊ុនមួយ ត្រូវបានមហាជនស្ងើចសរសើរ ក្រោយយកថវិកាផ្ទាល់ខ្លួន ៥០០០ដុល្លារ ជួយសាងសង់ស្ពានមួយ ដែលរងការខូចខាត ដោយសារគ្រោះធម្មជាតិ
(ពោធិ៍សាត់)៖ កញ្ញា សូ សាន ដែលជាក្រុមហ៊ុន SoSan Global Co.,Ltd និងជាសប្បុរសជនមួយរូប កំពុងទទួលបានការស្ងើចកោតសរសើរជាខ្លាំង ក្រោយបង្ហាញសកម្មភាពជួយសង្គមជាបន្តបន្ទាប់។ ក្រោយពីបានចំណាយថវិកាផ្ទាល់ខ្លួនទិញសម្ភារៈសិក្សាក្នុងវិទ្យាល័យមួយនៅខេត្តពោធិ៍សាត់ ថ្មីៗនេះកញ្ញាបានធ្វើឱ្យប្រជាជនក្នុងឃុំត្នោតជុំ សប្បាយរីករាយជាខ្លាំង ដោយកញ្ញា សូ សាន បានចំណាយថវិកាផ្ទាល់ខ្លួន រហូតដល់ទៅ៥០០០ដុល្លារ ជាការរួមចំណែកជួយសាងសង់ស្ពានមួយនៅឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ដែលបានទទួលរងការខូចខាត ដោយសារគ្រោះធម្មជាតិ។

ប្រជាពលរដ្ឋម្នាក់ដែលមានគណនីហ្វេសប៊ុកឈ្មោះ ស្រីកែវ ពោធិ៍សាត់ បានសរសេរថ្លែងអំណរគុណដល់កញ្ញា សូ សាន យ៉ាងដូច្នេះថា «ក្នុងនាមខ្ញុំជាអ្នករស់នៅជិតស្ពាន ដែលគ្រោះធម្មជាតិឆក់យកបាត់ ឥលូវបានមីងស្អាត ជួយសាងសងវិញហើយ សប្បាយចិត្តណាស់។ សូមចូលរួមអបអរសាទរដល់អ្នកឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ចំពោះមីង So San ដែលបានឧបត្ថម្ភប្រាក់ចំនួន 6800$ ដើម្បីធ្វើស្ពានក្នុងឃុំ 5000$ និង1800$ ជួយដល់សាលា១០មករាបឹងកន្តួត។

សូមអរគុណទឹកចិត្តមីងដែលជាអ្នកស្រុកក្រគរខេត្តពោធិ៍សាត់ ដែលធ្លាប់ឆ្លងកាត់ជីវិតលំបាកកំសត់ តែមកដល់ពេលនេះមីងទទួលបានភាពជោគជ័យលើកិច្ចការងារ ហើយនៅតែមិនភ្លេចភូមិកំណើត សូមឱ្យមានសុខភាពល្អ»។
ក្រៅពីជាសប្បុរសជន កញ្ញាគឺជាម្ចាស់ក្រុមហ៊ុន SoSan Global Co.,Ltd ដែលនាំចូលផលិផល Saffron ផ្តាច់មុខពីប្រទេសអារ៉ាប់ មកលក់នៅកម្ពុជា។ ម្ចាស់ក្រុមហ៊ុនរូបនេះក៏តែងតែមានវត្តមាន និងការងារជាច្រើនជាមួយថ្នាក់ដឹកនាំធំៗ ហើយក៏ជាអ្នកថតរូបដ៏មានស្នាដៃម្នាក់ក្នុងការថតរូបឱ្យថ្នាក់ដឹកនាំទៀតផង៕











សង្គម
សហគ្រិនស្ត្រីឆ្នើមពីររូប ទទួលគ្រឿងឥស្សរិយយសព្រមគ្នាពីព្រះមហាក្សត្រ
សហគ្រិនស្ត្រីឆ្នើមកម្ពុជាពីររូប ត្រូវបានព្រះករុណាព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជជាណាចក្រកម្ពុជា សព្វព្រះហរទ័យ ព្រះរាជទានគ្រឿងឥស្សរិយយសចំនួន២ ព្រមគ្នា ក្នុងពេលតែមួយ។

ក្នុងនោះលោកជុំទាវ ខូវ សុខលាង អគ្គនាយិការក្រុមហ៊ុន ASPOR Electronic co.,ltd ទទួលបានមេដាយ សុវត្ថារាថ្នាក់ មហាសេរីវឌ្ឍន៍ និង លោកជុំទាវ រស់ សុភ័ក្រ អគ្គនាយិការក្រុមហ៊ុន Bnature import export co.,ltd ទទួលបានមេដាយ សុវត្ថារាថ្នាក់ មហាសេនា។

លោកជំទាវទាំងពីរក៏ជាសប្បុរសជនដែលតែជួយបរិច្ចាគ ថវិការ ធនធាននិងកម្លាំងជាច្រើនដើម្បីជួយដល់សង្គមជាហូរហែ។ ក្រៅពីនោះ លោកជំទាវទាំង ពីររូប ក៏ត្រូវបានមហាជនស្គាល់ច្បាស់ថា ជាសហគ្រិនឆ្នើម និងមានពហុមុខជំនួញនៅក្នុងដៃថែមទៀតផង។

ក្នុងនោះ ក៏មានក្រុមហ៊ុន ASPOR Electronics និងក្រុមហ៊ុន Bnature ដែលទើបសហការគ្នានាំចូលផលិតផល SS3 Virgin serum ដែលជាផលិផលស្តង់ដាររបស់ប្រទេសជប៉ុន ដែលពេលនេះកំពុងតែទទួលបានការគាំទ្រជាច្រើនពីអតិថិជនក្នុងប្រទេស និងក្រៅប្រទេសផងដែរ៕













សង្គម
វេទិកាចែករំលែកបទពិសោធន៍ចម្រុះ WE Light Up Talk
ភ្នំពេញ៖ ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៣ កម្មវិធី WE Light Up Talk រៀបចំដោយក្រុមយុវទូតនៃគម្រោងសហគ្រិននារីសកម្ម ក្រោមប្រធានបទ «ភាពជាអ្នកដឹកនាំ និងការចូលរួមរបស់ប្រជាពលរដ្ឋ» បានប្រព្រឹត្តទៅនៅអាគារ The Kampus ដោយទទួលបានការគាំទ្រពី USAID ក្រោមគម្រោងសហគ្រិននារីសកម្ម WE Act នៃអង្គការផេកកម្ពុជា សហការជាមួយអង្គការជា ដៃគូ ព្រមទាំងមានការចូលរួមពីសំណាក់ក្រុមហ៊ុនឯកជននានា ដើម្បីធ្វើឱ្យកម្មវិធីនេះអាចប្រព្រឹត្តទៅបាន ។

ជាភាពជោគជ័យនៅក្នុងកម្មវិធី WE Light Up Talk គឺការចូលរួមលើសពីការរំពឹងទុករហូតដល់ ៤៩០នាក់ ពីសំណាក់សាធារណជន ដែលនៅក្នុងនោះក៏មានវត្តមានរបស់ថ្នាក់ដឹកនាំ ឯកឧត្តមសំហេង បុរស រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិកាក្រសួងសង្គមកិច្ច អតីតជននិងយុវនីតិសម្បទា លោក Sudila De Silva អ្នកតំណាង USAID ព្រមទាំងភ្ញៀវកិត្តិយសដែលជា Influencers នៅក្នុងបណ្តាញសង្គម យុវជនតំណាងមកពីស្ថាប័នដៃគូ និងយុវជនដែលមកពីសហគមន៍ចម្រុះផងដែរ។

លោកស្រី ប៉េង ឡូឌី អនុប្រធាន គម្រោងសហគ្រិននារីសកម្ម នៃអង្គការផេកកម្ពុជា បានមានប្រសាសន៍ថា «យើងជឿជាក់ថា ប្រសិនបើស្ត្រី និង យុវជនមកពីសហគមន៍ចម្រុះ ជាពិសេសក្រុមដែលងាយរងគ្រោះ ពួកគាត់មានឱកាសចូលរួមកម្មវិធីការនិយាយជាសាធារណៈ ដែលមានវាគ្មិនមកពីសហគមន៍ចម្រុះឡើងមកចែករំលែកបទពិសោធន៍ដែលពួកគាត់បានឆ្លងកាត់ នោះក្រុមយុវជនទាំងនោះ ពួកគេនឹងអាចចាប់ផ្តើមទទួលយកការពិតជាខ្លួនឯង ហ៊ានប្រឈមមុខនឹងឧបសគ្គដែលពួកគេបានជួបប្រទះ បើកចំហរក្នុងការចែករំលែកបទពិសោធន៍ ព្រមទាំងផ្លាស់ប្តូរការគិតទៅជារឿងវិជ្ជមាន។ ជាពិសេស ពួកគេនឹងអាចផ្លាស់ ប្តូរជីវិតរបស់ពួកគេ តាមរយៈការរៀនសូត្របន្ថែមពីយុវជនដទៃ ការបង្កើតបណ្តាញទំនាក់ទំនង និងចាប់ផ្តើមសកម្មក្នុងការចូលរួមសកម្មភាពសង្គម ដើម្បីរួមចំណែកដល់ការអភិវឌ្ឍន៍សង្គមជាតិយើងឱ្យកាន់តែល្អប្រសើរ។
កម្មវិធី WE Light Up Talk មានវត្តមានរបស់វាគ្មិនកិត្តិយសចំនួន ០៤រូប ដែលជាអ្នកតំណាងសហគមន៍ជនជាតិដើមភាគតិច អ្នកស្រលាញ់ភេទដូចគ្នា ជនមានពិការភាព និងយុវជនទូទៅ ដែលគាត់បានឡើងមកធ្វើបទបង្ហាញ ចែករំលែកបទពិសោធន៍ ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹង ផ្តល់លទ្ធភាពដល់យុវជនក្នុងការបង្ហាញភាពជាអ្នកដឹកនាំ និងការចូលរួមរបស់ពួកគាត់នៅក្នុងសង្គម ហើយអ្វីដែលកាន់តែពិសេស ក៏មានការប្រគុំតន្រ្តីពីសំណាក់សិល្បករវ័យក្មេងក្រុមស៣ និងការសម្តែងរបាំសហសម័យក្រុម SilverBelle ព្រមទាំងមានការដើរទស្សនាតាមស្តង់របស់ម្ចាស់ឧត្ថម្ភកម្មវិធី ដើម្បីទទួលបានវត្ថុអនុស្សាវរីយ៍ផងដែរ។

កម្មវិធី WE Light Up Talk បានផ្តល់ឱកាសដល់យុវជនមកពីសហគមន៍ចម្រុះអាចចែករំលែកបទពិសោធន៍ផ្ទាល់ខ្លួនអំពីភាពជាអ្នកដឹកនាំ និងការចូលរួមរបស់យុវជន ដើម្បីបំផុសគំនិតអ្នកចូលរួមទទួលបានការលើកទឹកចិត្ត ពួកគេរកឃើញភាពជាខ្លួនឯង ថែមទាំងអាចផ្លាស់ប្ដូរបាននូវផ្នត់គំនិតក្រោមភាពជាអ្នកដឹកនាំរបស់ពួកគេ ដើម្បីរស់នៅក្នុងជីវិតដែលពួកគេជ្រើសរើស។
តាមការសង្កេត កម្មវិធី WE Light Up Talk ទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់អ្នកចូលរួម អង្គការជាដៃគូ និងសំណាក់អ្នកឧបត្ថម្ភកម្មវិធី ដែលនេះជាភាពជោគជ័យដ៏ធំធេងសម្រាប់ក្រុមយុវទូតដែលរៀបចំកម្មវិធីនេះឡើង ហើយយើងរំពឹងទុកថានឹងមាន WE Light Up Talk រដូវកាលទី២ ដើម្បីឱ្យយុវជនមានឱកាសចូលរួមកម្មវិធីដែលមានអ្នកចូលរួមមកពីមជ្ឈដ្ឋានចម្រុះបែបនេះឱ្យបានកាន់តែច្រើន៕






