ឥណ្ឌូណេស៊ីទាញសញ្ញាព្រមានអំពីភ្នំភ្លើង Semeru ដល់កម្រិតខ្ពស់បំផុត បន្ទាប់ពីការផ្ទុះកាលពីម្សិលមិញ
- BY
- autoadmin
- December 5, 2022
អាជ្ញាធរឥណ្ឌូណេស៊ីបានបង្កើនការព្រមានសម្រាប់ភ្នំភ្លើង Semeru នៅលើកោះចាវ៉ា ដល់កម្រិតខ្ពស់បំផុតនៅលើមាត្រដ្ឋានកម្រិតទី៤ បន្ទាប់ពីការផ្ទុះកាលពីថ្ងៃអាទិត្យ។ ទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយជាតិរបស់ប្រទេសនិយាយថា ភ្នំភ្លើងកម្ពស់ ៣៦០០ ម៉ែត្រមួយនោះ បានបញ្ចេញផេះឡើងដល់កម្ពស់ប្រហែល ១៥០០ ម៉ែត្រ ហើយលំហូរកម្អែរបស់វា ត្រូវបានគេសង្កេតឃើញមាននៅផ្នែកខ្លះផងដែរ។

មជ្ឈមណ្ឌលសម្រាប់បន្ទុះភ្នំភ្លើង និងគ្រោះមហន្តរាយភូមិសាស្ត្រឥណ្ឌូណេស៊ី បានហាមប្រាមរាល់សកម្មភាពទាំងអស់ក្នុងរង្វង់ ៨ គីឡូម៉ែត្រនៃកំពូលភ្នំ ហើយកំពុងអំពាវនាឱ្យប្រជាជនជម្លៀសចេញ។ ភ្នំភ្លើង Semeru បានផ្ទុះឡើងកាលពីថ្ងៃទី៤ ខែធ្នូឆ្នាំមុន ដែលបណ្តាលឱ្យមានកម្អែហូរចុះ និងបានសម្លាប់អ្នកស្រុកជាង ៥០ នាក់ និងបង្ខំមនុស្សជាង ១០,០០០ នាក់ ត្រូវជម្លៀសចេញ៕


អត្ថបទ៖ លីដា
ប្រភព៖ Channel News Asia
- Share This Post:
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង






