ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    គ្រោះរអិលបាក់ដីនៅប្រទេសកូឡុំប៊ី បានឆក់យកជីវិតមនុស្ស ៣នាក់ ខណៈ ២០នាក់ ផ្សេងទៀតត្រូវជាប់គាំង

    BY autoadmin December 5, 2022
    គ្រោះរអិលបាក់ដីនៅប្រទេសកូឡុំប៊ី បានឆក់យកជីវិតមនុស្ស ៣នាក់ ខណៈ ២០នាក់ ផ្សេងទៀតត្រូវជាប់គាំង

    អាជ្ញាធរបាននិយាយថា ការបាក់ដីបានលេបត្របាក់ផ្លូវមួយកាលពីថ្ងៃអាទិត្យក្នុងប្រទេសកូឡុំប៊ី ដោយបានសម្លាប់មនុស្ស ៣ នាក់ និងបន្សល់ទុកមនុស្សប្រហែល ២០ នាក់ ឱ្យនៅជាប់ក្នុងភក់។ ក្រុមសង្គ្រោះកំពុងស្វែងរកមនុស្សដែលជិះលើរថយន្តក្រុង និងម៉ូតូ ដែលជាប់គាំងក្នុងឧបទ្ទវហេតុនៅតំបន់ដាច់ស្រយាលនៃក្រុងមួយឈ្មោះថា Pueblo Rico នៅភាគពាយព្យរបស់ប្រទេស។

    បើតាមលោកប្រធានាធិបតី Gustavo Petro បានសរសេរនៅលើបណ្ដាញ Twitter ថា៖«មនុស្សចំនួន ៩នាក់ ត្រូវបានជួយសង្គ្រោះ មានអ្នកស្លាប់ចំនួន ៣ នាក់ និងមនុស្សប្រហែល 20 នាក់នៅជាប់គាំង។ វាគឺជាសោកនាដកម្មមួយ» ។ជម្រាបដែរថា រដូវភ្លៀងដែលចាប់ផ្តើមក្នុងខែសីហានេះ គឺជារដូវដ៏អាក្រក់បំផុតរបស់ប្រទេសកូឡុំប៊ីក្នុងរយៈពេល ៤០ឆ្នាំ បើយោងតាមរដ្ឋាភិបាល ដែលគិតមកទល់ពេលនេះ វាបានបណ្តាលឱ្យមានឧបទ្ទវហេតុ ធ្វើឱ្យមនុស្សជាង ២៧០ នាក់ស្លាប់៕

    អត្ថបទ៖ លីដា
    ប្រភព៖ CGTN

    Share This Post: