អន្តរជាតិ

កីឡាករជម្រើសជាតិអ៉េស្បាញ Gavi អាចនឹងចូលនិវត្តន៍ពីអាជីពបាល់ទាត់ទាំងវ័យក្មេង ប្រសិនបើគាត់នឹងរៀបការជាមួយព្រះនាងម្ចាស់ Leonor

BY
autoadmin
December 7, 2022

យោងតាមប្រភព All Football បានឱ្យដឹងថា កីឡាកររបស់ជម្រើសជាតិអ៉េស្បាញ និងក្លឹបបាសេឡូណា Gavi អាចនឹងចូលនិវត្តន៍ពីអាជីពបាល់ទាត់ទាំងវ័យក្មេង ប្រសិនបើគាត់នឹងត្រូវរៀបការជាមួយព្រះនាងម្ចាស់ Leonor របស់អេស្ប៉ាញ។ រឿងរ៉ាវបានចាប់ផ្ដើមប៉ុន្មានសប្ដាហ៍មកហើយ នៅពេលដែលបណ្ដាញ Socialit បានបង្ហាញថា ព្រះនាង Leonor គឺទំនងជាសព្វព្រះហរទ័យជាមួយកីឡាករ Gavi ហើយពាក្យចចាមអារ៉ាមអំពីអនាគតដ៏របស់ពួកគេមិនបានស្ងប់ស្ងាត់ឡើយ។ លើសពីនេះ ស្តេច Felipe VI ត្រូវបានគេរាយការណ៍ថា បានទៅសួរសុខទុក្ខ Gavi និងប្រគល់អាវដែលមានហត្ថលេខារបស់ Gavi ទៅឱ្យបុត្រីរបស់ទ្រង់ទៀតផង។

យ៉ាងណាក៏ដោយគេនៅមិនទាន់ដឹងថា អនាគតរាស្រ្តសាមញ្ញា និងព្រះនាងម្ចាស់អាចទៅរួចបាន ឬយ៉ាងណា ប៉ុន្តែវាក៏មិនមែនជាលើកទី១ នោះដែរ ដែលគ្រួសាររាជវង្សអេស្ប៉ាញ មានទំនាក់ទំនងស្នេហាជាមួយរាស្ត្រសាមញ្ញ។ គួរឱ្យដឹងដែរថា ព្រះនាង Leonor នៃ Asturias មានព្រះនាមពេញថា Leonor de Todos los Santos de Borbón y Ortiz ហើយទ្រង់មានព្រះជន្ម ១៨ វស្សា ជាបុត្រីច្បងរបស់ស្ដេច Felipe VI និងម្ចាស់ក្សត្រី Letizia របស់ប្រទេសអេស្ប៉ាញ។ ទ្រង់គឺជារជ្ជ​ទាយាទ (first-in-line) សម្រាប់ព្រះរាជបល្ល័ង្កនៃប្រទេសអេស្ប៉ាញ៕


ស្តេច Felipe VI ទទួលហត្ថលេខាពីកីឡាករ Gavi

អត្ថបទ៖ លីដា
ប្រភព៖ All Football

Share This Post: