បុរសម្នាក់ត្រូវគេដាក់គុកច្រលំអស់២៥ឆ្នាំ ចុងក្រោយបានត្រឹមទទួលប្រាក់សំណងជិត ៧០ ម៉ឺនដុល្លារ
ចិន៖ បុរសម្នាក់ទទួលបានប្រាក់សំណងចំនួន ៤,៦ លានយន់ (៦៧១,០០០ ដុល្លារអាមេរិក) បន្ទាប់ពីគាត់ត្រូវបានគេឃុំខ្លួនដោយច្រលំអស់រយៈពេល ២៥ ឆ្នាំ ជុំវិញករណីឃាតកម្មមួយ។ សូមរម្លឹកឡើងវិញថា កាលពីឆ្នាំ ១៩៩០ លោក Liu Zhonglin ដែលបច្ចុប្បន្នមានអាយុ ៥០ ឆ្នាំ ត្រូវបានគេចោទប្រកាន់ថា បានរំលោភ និងសម្លាប់ស្រ្តីម្នាក់នៅក្នុងខេត្ត Jilin ក្រុង Dongliao ប្រទេសចិន ហើយពេលនោះគាត់ត្រូវបានគេផ្តន្ទាទោសឲ្យជាប់គុកអស់មួយជីវិត។
យ៉ាងណាក្តី ២៥ ឆ្នាំ ក្រោយមកការពិតត្រូវបានលាតត្រដាងដោយបង្ហាញថា ការពិតគាត់មិនមែនជាឃាតកនោះទេ ហើយគាត់ត្រូវបានគេទម្លាក់កំហុសដាក់ប៉ុណ្ណោះ។ បន្ទាប់ពីរកឃើញការពិតដូចនេះ គាត់ក៏ត្រូវបានដោះលែងវិញ ហើយគាត់ក៏បានប្ដឹងទាមទាសំណងវិញដែរ។ រហូតមកទល់នឹងពេលនេះ គាត់ទទួលបានប្រាក់សំណងចំនួន ៦៧១,០០០ ដុល្លារអាមេរិក ពីការចាប់ខ្លួនដោយច្រលំ និងរស់នៅក្នុងគុកអស់រយៈពេល ២៥ ឆ្នាំមកនេះ៕


អត្ថបទ៖ ភក្តី
ប្រភព៖ shanghai