គ្រោះរញ្ជួយដីកម្រិត ៥.៨ រ៉ិចទ័រ បានវាយប្រហារខេត្តជ្វាខាងលិច របស់ប្រទេសឥណ្ឌូនេស៊ី
- BY
- autoadmin
- December 8, 2022
ទីភ្នាក់ងារភូគព្ភសាស្ត្រ BMKG របស់ប្រទេសឥណ្ឌូណេស៊ី បាននិយាយថា ការរញ្ជួយដីកម្រិត ៥.៨ រ៉ិចទ័រ បានវាយប្រហារខេត្តជ្វាខាងលិច របស់ឥណ្ឌូនេស៊ី កាលពីថ្ងៃព្រហស្បតិ៍ ប៉ុន្តែមិនបានបង្កឱ្យមានការព្រមានពីរលកយក្សស៊ូណាមិនោះទេ។ ទីភ្នាក់ងារនេះបាននិយាយថា ចំណុចកណ្តាលនៃការរញ្ជួយដីមានចម្ងាយ ២២ គីឡូម៉ែត្រពីទីក្រុង Sukabumi ក្នុងជម្រៅ ១០៤ គីឡូម៉ែត្រ។

មិនទាន់មានរបាយការណ៍ភ្លាមៗអំពីការខូចខាត ឬអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីនេះទេ។ រំលឹកដែរថា កាលពីខែមុននេះ ប្រទេសឥណ្ឌូនេស៊ីក៏មានការរញ្ជួយដីកម្រិត ៥.៦ រ៉ិចទ័រ នៅខេត្តជ្វាខាងលិចដូចគ្នានេះ ដែលបានសម្លាប់មនុស្សយ៉ាងតិច ៣៣១នាក់៕


អត្ថបទ៖ លីដា
ប្រភព៖ CGTN
- Share This Post:
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង






