ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    បុរសវៀតណាមម្នាក់ត្រូវបានកាត់ទោសឱ្យជាប់គុក ១៦ឆ្នាំ ដោយសារបានធ្វើឱ្យចោរលួចឆ្កែរបស់គាត់បាត់បង់ជីវិត

    BY autoadmin December 8, 2022
    បុរសវៀតណាមម្នាក់ត្រូវបានកាត់ទោសឱ្យជាប់គុក ១៦ឆ្នាំ ដោយសារបានធ្វើឱ្យចោរលួចឆ្កែរបស់គាត់បាត់បង់ជីវិត

    បុរសវៀតណាមម្នាក់ត្រូវបានកាត់ទោសឱ្យជាប់គុក ១៦ឆ្នាំ ក្រោមការចោទប្រកាន់ពីបទមនុស្សឃាតកាលពីថ្ងៃពុធ ក្រោយពីគាត់បានសម្លាប់ចោរលួចឆ្កែរបស់គាត់។ កាលពីថ្ងៃទី០៧ ខែកញ្ញា ឆ្នាំមុន ជនជាប់ចោទឈ្មោះថា Lai Van Tho អាយុ ៦៦ឆ្នាំ បានដឹងមកថា បុគ្គលឈ្មោះ Vo Thanh Trung និងក្រុមគ្នីគ្នា បានលួចឆ្កែរបស់គ្រួសារគាត់ ហើយគាត់ និងកូនប្រុស ២ នាក់ផ្សេងទៀត ក៏បានចូលទៅប្រឈមមុខគ្នាជាមួយក្រុមនោះ។ នៅពេលដែលក្រុមរបស់បុគ្គលឈ្មោះ Trung ចាប់ផ្តើមប្រើប្រដាប់ឆក់ និងកាំបិតមកលើពួកគាត់, លោក Tho និងកូនប្រុសរបស់គាត់ ក៏បានរើសដំបងឬស្សីវាយតបទៅវិញ។

    បន្ទាប់មកក្រុមទាក់ឆ្កែបានព្យាយាមរត់គេចខ្លួន ហើយលោតចូលទៅក្នុងប្រឡាយមួយនៅក្នុងស្រុក Binh Chanh។ បុគ្គលឈ្មោះ Trung បានព្យាយាមហែល​ទៅ​ត្រើយ​ម្ខាង ប៉ុន្តែ​មាន​មនុស្ស​ជា​ច្រើន​ទៀត​កំពុង​រង់ចាំ​គាត់ ដូច្នេះហើយបុគ្គលនោះក៏ហែលត្រឡប់ក្រោយ​វិញ។ យ៉ាងណាលោក Tho ដែល​កំពុង​ឈរ​នៅ​មាត់​ច្រាំង​នោះ បាន​វាយ​ក្បាល​បុគ្គល Trung ​ជា​ច្រើន​ដង​ដោយ​ដំបង​ឫស្សី ហើយ​មិនឱ្យគាត់​ឡើង​ពី​គោកឡើយ។ បុគ្គលឈ្មោះ Trung ក៏បានលង់ទឹកស្លាប់ទីនោះទៅ។

    នៅតុលាការប្រជាជនទីក្រុងហូជីមិញ លោក Tho បានសារភាពថា បានវាយលោក Trung ប៉ុន្តែបាននិយាយថា គាត់មិនមានចេតនាសម្លាប់ទេ។ ជម្រាបដែរថា ការលួចឆ្កែគឺកម្រត្រូវបានចាត់ទុកជាបទល្មើសឧក្រិដ្ឋនៅក្នុងប្រទេសវៀតណាមណាស់ លុះត្រាតែសត្វដែលលួចនោះមានតម្លៃលើសពី ២ លានដុង (៨៦ ដុល្លារ)៕

    អត្ថបទ៖ លីដា
    ប្រភព៖ VNExpress

    Share This Post: