សហរដ្ឋអាមេរិកថា អ៊ីរ៉ង់សព្វថ្ងៃគឺជាអ្នកគាំទ្រយោធាកំពូលរបស់រដ្ឋាភិបាលរុស្ស៊ី
- BY
- autoadmin
- December 10, 2022
សហរដ្ឋអាមេរិកបាននិយាយថា ទំនាក់ទំនងរបស់រុស្ស៊ី និងអ៊ីរ៉ង់ ក្នុងនាមជាដៃគូការពារជាតិកាន់តែមានសន្ទុះខ្លាំងឡើង។ អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិអាមេរិក លោក John Kirby បាននិយាយថា ប្រទេសរុស្ស៊ីកំពុងផ្តល់ការគាំទ្រផ្នែកយោធា ក្នុងកម្រិតដែលមិនធ្លាប់មានពីមុនមក។ លោកបានបន្ថែមថា សហរដ្ឋអាមេរិកបានឃើញរបាយការណ៍ដែលថា ប្រទេសទាំង ២ កំពុងពិចារណាការផលិតយន្តហោះគ្មានមនុស្សបើកដ៍សាហាវរួមគ្នា។

កិច្ចសហប្រតិបត្តិការរវាងរុស្ស៊ី និងអ៊ីរ៉ង់ត្រូវបានគូសបញ្ជាក់នាពេលថ្មីៗនេះ ដោយអ៊ុយក្រែនបានចោទប្រកាន់រុស្ស៊ីថា បានប្រើប្រាស់យន្តហោះគ្មានមនុស្សបើករបស់អ៊ីរ៉ង់ ក្នុងការវាយប្រហារមកលើប្រទេសខ្លួន។ បន្ទាប់ពីបានបដិសេធជាបឋមចំពោះការផ្ដល់យន្តហោះគ្មានមនុស្សបើកទៅឱ្យប្រទេសរុស្ស៊ី អ៊ីរ៉ង់ក្រោយមកបានសារភាពថា ខ្លួនបានផ្គត់ផ្គង់មួយចំនួនមុនពេលការលុកលុយទៅអ៊ុយក្រែន។ លោក Kirby បាននិយាយថា ភាពជាដៃគូរវាងអ៊ីរ៉ង់ និងរុស្ស៊ី ក្នុងការផលិតយន្តហោះគ្មានមនុស្សបើក នឹងបង្កគ្រោះថ្នាក់ដល់អ៊ុយក្រែន អ្នកជិតខាងរបស់អ៊ីរ៉ង់ និងសហគមន៍អន្តរជាតិ៕

អត្ថបទ៖ លីដា
ប្រភព៖ BBC
- Share This Post:






