ព្រះមហាក្សត្រថៃ ព្រះចៅមហា វិជ្ជរ៉ាឡុងកន និងម្ចាស់ក្សត្រី សុធីតា បានតេស្ដវិជ្ជមានជាមួយជំងឺកូវីដ១៩
- BY
- autoadmin
- December 17, 2022
ការិយាល័យរាជវង្សថៃ បានប្រកាសនៅថ្ងៃសៅរ៍ ទី១៧ ខែធ្នូ នេះថា ព្រះមហាក្សត្រថៃ ព្រះចៅមហា វិជ្ជរ៉ាឡុងកន និងម្ចាស់ក្សត្រី សុធីតា បានធ្វើតេស្តវិជ្ជមានជំងឺ COVID-19។ ទ្រង់ទាំង ២ ព្រះអង្គ ត្រូវបានគេពិនិត្យអាការរោគនៅយប់ថ្ងៃសុក្រ ហើយការធ្វើតេស្ដបានបញ្ចាក់ថា ទ្រង់វិជ្ជមានជាមួយជំងឺនេះ។ ទោះយ៉ាងណាក៏ដោយ ព្រះអង្គទាំង ២ មានព្រះរោគសញ្ញាស្រាលៗប៉ុណ្ណោះ។ ការិយាល័យបាននិយាយថា ក្រុមវេជ្ជបណ្ឌិតបានផ្តល់ថ្នាំ និងបានណែនាំព្រះអង្គទាំង ២ ឱ្យចៀសវាងការបំពេញព្រះរាជកិច្ចមួយរយៈសិន។

មុននេះ បុត្រីច្បងរបស់ព្រះចៅមហា វិជ្ជរ៉ាឡុងកន គឺព្រះនាង បច្ចរ៉ាគិត្យាផា នរិន្ទ្រៈ ទិព្វាវត្តី (Bajrakitiyabha Narendira Debyavati) ក៏ទើបតែត្រូវបានគេបញ្ជូនចូលមន្ទីរពេទ្យ បន្ទាប់ពីទ្រង់បានសន្លប់កំឡុងពេលបង្ហាត់សុនក នៅខេត្តភាគឦសានប្រទេសកាលពីថ្ងៃពុធ ដោយសារបញ្ហាជំងឺបេះដូង៕

អត្ថបទ៖ លីដា
ប្រភព៖ The Nation Thailand
- Share This Post:






