អន្តរជាតិ

កូរ៉េខាងជើងប្រកាសថា ខ្លួន​បាន​ធ្វើ​តេស្ត​ដំណាក់កាល​ចុងក្រោយ​ដ៏សំខាន់​លើ​ផ្កាយរណប​ចារកម្ម

BY
autoadmin
December 19, 2022

ប្រទេសកូរ៉េខាងជើងបាននិយាយថា ខ្លួនបានធ្វើការសាកល្បងដំណាក់កាលចុងក្រោយដ៏សំខាន់មួយ លើការអភិវឌ្ឍន៍ផ្កាយរណបឈ្លបយកការណ៍ កាលពីថ្ងៃអាទិត្យម្សិលមិញនេះ។ ជាមួយគ្នានេះ កូរ៉េខាងត្បូងបាននិយាយថា កូរ៉េខាងជើងក៏បានបាញ់មីស៊ីលផ្លោងរយៈចម្ងាយមធ្យមចំនួន ២គ្រាប់ នៅថ្ងៃដដែលនោះផងដែរ។ កាសែតរបស់គណបក្សកាន់អំណាច ដែលចេញផ្សាយនៅថ្ងៃច័ន្ទ បាននិយាយថា រដ្ឋបាលអភិវឌ្ឍន៍លំហអាកាសជាតិ ឬ NADA បានបាញ់បង្ហោះផ្កាយរណបឈ្លបយកការណ៍ Sohae ចេញពីភាគពាយព្យរបស់ប្រទេស។

ការ​សាកល្បង​នេះ​ក៏ទំនង​ជា​សំដៅ​លើ​ការ​បាញ់​មី​ស៊ី​ល​បាលីស្ទីក​ចំនួន ២គ្រាប់​ របស់កូរ៉េ​ខាងជើង​​កាលពី​ថ្ងៃអាទិត្យ​។ ប្រទេស​នេះ​បាន​បាញ់​សាកល្បង​នូវ​អ្វី​ដែល​គេ​ជឿ​ថា ​គឺជា​មីស៊ីលផ្លោង​រយៈ​ចម្ងាយ​ឆ្ងាយ ប៉ុន្តែទីក្រុងព្យុងយ៉ាងបាននិយាយថា ពួកវាគ្រាន់តែជាផ្កាយរណបប៉ុណ្ណោះ។ កាសែតរបស់បក្សកាន់អំណាចក៏និយាយផងដែរថា NADA បានប្រកាសថា ខ្លួននឹងបញ្ចប់ការរៀបចំសម្រាប់ផ្កាយរណបឈ្លបយកការណ៍យោធា លើកដំបូងនៅខែមេសាឆ្នាំក្រោយនេះ។ គួរឱ្យដឹងដែរថា ការអភិវឌ្ឍន៍ផ្កាយរណបនេះ គឺស្ថិតនៅក្នុងផែនការការពារជាតិរយៈពេល ៥ឆ្នាំ ដែលបានបង្ហាញដោយកូរ៉េខាងជើងកាលពីឆ្នាំមុន៕

អត្ថបទ៖ លីដា
ប្រភព៖ NHK

Share This Post: