យុវតីមួយរូប មកពីសាលា ប៊ែលធី ប្រឡងបាក់ឌុប លទ្ធផលទទួលបាននិទ្ទេស A គ្រប់មុខវិជ្ជា
- BY
- Naren
- December 23, 2022
(ភ្នំពេញ)៖ យុវតីមួយរូបមានឈ្មោះ ខូវ វីណា មកពីសាលា ប៊ែលធី អន្តរជាតិទី១១ (សាខាផ្សារតូច) បានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម័យប្រឡងថ្ងៃទី ៥ ខែធ្នូ ឆ្នាំ ២០២២ កន្លងទៅនេះ ដោយទទួលបាននិទ្ទេស A គ្រប់មុខវិជ្ជា។

យោងតាមលោក លី ប៊ុនឆៃ – Bunchhay LY បានសរសេររៀបរាប់ថា៖ «អបអរសាទរ សិស្សឈ្មោះ ខូវ វីណា មកពីសាលា ប៊ែលធី អន្តរជាតិទី១១ (សាខាផ្សារតូច) ទទួលបាននិទ្ទេស A គ្រប់មុខវិជ្ជា សម័យប្រឡង៖ ០៥ ធ្នូ ២០២២។ (ចំពោះលទ្ធផលសិស្សនិទ្ទេស A សរុប ក្រុមការងារការិយាល័យកណ្តាលនៃសាលា ប៊ែលធី អន្តរជាតិកំពុងបូកស្រង់)»។
ការប្រកាសលទ្ធផល ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ៥ ធ្នូ ២០២២ បានប្រព្រឹត្តទៅនៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ ជាលទ្ធផល បេក្ខជនប្រឡងជាប់សរុប ៩០៩៥០នាក់ ត្រូវជា ៧២.៣៣ ភាគរយនៃចំនួនបេក្ខជនមក ប្រឡង។ បេក្ខជនជាប់និទ្ទេស A ចំនួន ១០៤៩ នាក់, និទ្ទេស B ចំនួន ៧២៣២នាក់, និទ្ទេស C ចំនួន ១៩០៥៣ នាក់, និទ្ទេស D ចំនួន ៣១១៦៦នាក់, និងនិទ្ទេស E ចំនួន ៣២៤៥០ នាក់៕


- Share This Post:






