អន្តរជាតិ

កូរ៉េខាងជើងបានបាញ់មីស៊ីលផ្លោងមិនស្គាល់អត្តសញ្ញាណ ១គ្រាប់ ទៅកាន់សមុទ្រភាគខាងកើត

BY
autoadmin
December 23, 2022

យោធាកូរ៉េខាងត្បូងបាននិយាយថា ប្រទេសកូរ៉េខាងជើងបានបាញ់មីស៊ីលផ្លោងមិនស្គាល់អត្តសញ្ញាណមួយ ទៅកាន់សមុទ្រខាងកើត នៅថ្ងៃសុក្រ ទី២៣ ខែធ្នូ ឆ្នាំ២០២២ ថ្ងៃនេះផ្ទាល់។ ពោលគឺតិចជាងមួយសប្តាហ៍ បន្ទាប់ពីការបាញ់បង្ហោះមីស៊ីលរយៈចម្ងាយមធ្យមចំនួន ២ គ្រាប់។


អគ្គសេនាធិការចម្រុះបានប្រកាសពីការបាញ់បង្ហោះនេះ ប៉ុន្តែមិនបានផ្តល់ព័ត៌មានលម្អិតផ្សេងទៀតភ្លាមៗទេ។ កាល​ពី​ថ្ងៃ​អាទិត្យ  កូរ៉េខាងជើង​បាន​បាញ់​បង្ហោះ​នូវ​អ្វី​ដែល​មន្ត្រី​ក្រុង​សេអ៊ូល​បាន​ហៅថា ជា​មីស៊ីល​ផ្លោង​រយៈ​ចម្ងាយ​មធ្យម ២​គ្រាប់ ​ចូល​ទៅ​ក្នុង​សមុទ្រ​ខាង​កើត។ ក្រោយមក កូរ៉េខាងជើងបានអះអាងថា ការបាញ់បង្ហោះនោះ គឺជាការខិតខំប្រឹងប្រែងអភិវឌ្ឍន៍ផ្កាយរណបឈ្លបយកការណ៍ប៉ុណ្ណោះ៕

អត្ថបទ៖ លីដា
ប្រភព៖ Yonhap News Agency

Share This Post: