លោក វ្ល៉ាឌីមៀ ពូទីន៖ ពួកលោកខាងលិចចង់បំបែកបំបាក់រុស្ស៊ី ហើយសង្គ្រាមនៅអ៊ុយក្រែន គឺដើម្បីបង្រួបបង្រួមប្រជាជនរុស្ស៊ី
- BY
- autoadmin
- December 26, 2022
លោក វ្ល៉ាឌីមៀ ពូទីន បានរិះគន់ប្រទេសលោកខាងលិចចំពោះការព្យាយាម «បំបែកបំបាក់រុស្ស៊ី» ហើយគាត់បាននិយាយនៅក្នុងបទសម្ភាសន៍មួយ ដែលបានចាក់ផ្សាយតាមទូរទស្សន៍ជាតិថា ការវាយលុករបស់គាត់នៅអ៊ុយក្រែនមានគោលបំណង «បង្រួបបង្រួមប្រជាជនរុស្ស៊ី»។ ជាមួយគ្នានេះ នៅទីក្រុងគៀវ មួយថ្ងៃបន្ទាប់ពីការបាញ់ផ្លោងដ៏សាហាវនៅភាគខាងត្បូងអ៊ុយក្រែន អ្នកស្រុកបាននាំគ្នាប្រារព្ធពិធីបុណ្យណូអែល កាលពីថ្ងៃអាទិត្យម្សិលមិញនេះ ដែលជាការប្រឆាំងនឹងប្រពៃណីរុស្ស៊ី ដែលប្រារព្ធវានៅថ្ងៃទី៧ ខែមករា។

លោក ពូទីន បានប្រើគំនិត «ប្រវត្តិសាស្ត្ររុស្ស៊ី» ដើម្បីជជែកវែកញែកថា អ៊ុយក្រែន និងរុស្ស៊ី គឺជាប្រជាជនតែមួយ ហើយបំផ្លាញអធិបតេយ្យភាពរបស់ទីក្រុងគៀវ និងបង្ហាញភាពត្រឹមត្រូវរបស់គាត់អ៊ុយក្រែន។ លោកបាននិយាយថា៖«គូប្រជែងភូមិសាស្ត្រនយោបាយរបស់រុស្ស៊ី មានគោលបំណងបំបែកប្រទេសរុស្ស៊ី ដែលជាប្រវត្តិសាស្ត្រជនជាតិរុស្ស៊ី»។ ប្រធានាធិបតីលោក ពូទីន បានបន្ថែមថា៖«ការបែងចែក និងយកឈ្នះ នោះជាអ្វីដែលពួកគេ [សត្រូវ] តែងតែចង់ធ្វើវាឱ្យបាន ហើយនៅតែកំពុងធ្វើវា»។ គាត់បាននិយាយថា៖«ប៉ុន្តែគោលដៅរបស់យើងគឺខុសគ្នា ព្រោះវាជាការបង្រួបបង្រួមប្រជាជនរុស្ស៊ី»៕

អត្ថបទ៖ លីដា
ប្រភព៖ Channel News Asia
- Share This Post:






