ខ្មែរណូត

ស្វែងរក

  • សង្គម

    សូមប្រុងប្រយ័ត្ន! ជនខិលខូចមួយក្រុមជិះម៉ូតូ រៃអង្គាសថវិកា បុណ្យខួបឧបាសកឧបាសិកា និងដាក់ឈ្មោះអ្នកផ្តើមបុណ្យជា ឯកឧត្តម និងលោកជំទាវ

    BY Khmernote Media January 5, 2023
    សូមប្រុងប្រយ័ត្ន! ជនខិលខូចមួយក្រុមជិះម៉ូតូ រៃអង្គាសថវិកា បុណ្យខួបឧបាសកឧបាសិកា និងដាក់ឈ្មោះអ្នកផ្តើមបុណ្យជា ឯកឧត្តម និងលោកជំទាវ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ សាលាសង្កាត់ ស្ទឹងមានជ័យ បានឱ្យដឹងថា នៅរសៀលថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៣នេះ មានករណីប្រជាពលរដ្ឋ រាយការណ៍មកដល់អាជ្ញាធរ សង្កាត់ស្ទឹងមានជ័យទី១ ពីសកម្មភាពរបស់ជនឆបោកមួយក្រុម បានជិះម៉ូតូរៃអង្គាសថវិកានៅតាមផ្ទះប្រជាពលរដ្ឋ។

    នៅក្នុងគណនីហ្វេសប៊ុកផ្ទាល់របស់ សាលាសង្កាត់ ស្ទឹងមានជ័យ បានសរសេររៀបរាប់យ៉ាងដូច្នេះថា៖ “ប្លែកទៀតហើយ សូមមានការប្រុងប្រយ័ត្ន ករណីនេះប្រជាពលរដ្ឋ រាយការណ៍មកដល់អាជ្ញាធរ សង្កាត់ស្ទឹងមានជ័យទី១ អំពីករណីជនខិលខូច បានធ្វើសកម្មភាព រៃអង្គាសថវិកា បុណ្យខួបឧបាសកឧបាសិកា —-។ ឆ្ងាញ់ត្រង់ថា អ្នកផ្តើមបុណ្យ សុទ្ធតែ ឯកឧត្តម និងលោកជំទាវ “

    ប្រភព៖​ សាលាសង្កាត់ ស្ទឹងមានជ័យ

    Share This Post:
    MPO4D jitutoto mpo4d Mpoplay