សង្គម

សូមប្រយ័ត្ន! វិដេអូស្ដែងៗ ពីសកម្មភាពជនសង្ស័យ ៣នាក់ លួចឆ្កឹះសោម៉ូតូមួយគ្រឿងបានសម្រេច នៅផ្សារទំនើប SCG ខណ្ឌសែនសុខ

BY
srey nuch
January 11, 2023

រាជធានីភ្នំពេញ៖ នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣ យោងតាមគណនីហ្វេសប៊ុកឈ្មោះ​ ហ៊ត់ ឌីណាល់ បានបង្ហោះវិដេអូ កាមេរ៉ាសុវត្ថិភាពពីសកម្មភាពចោរមួយក្រុមមានគ្នា ៣នាក់ កាលពីថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង ០៩៖០០នាទីយប់ បានជិះម៉ូតូ មកលួចឆ្កឹះសោម៉ូតូ ១គ្រឿង ម៉ាកHONDA CLICK 125cc ចតទុកចោល នៅផ្សារទំនើប SCG ខណ្ឌសែនសុខ ជិតស្តុបទៅ ផ្សារ Makro ដែលសកម្មភាពនេះ បានធ្វើឱ្យអ្នកលេងបណ្ដាញសង្គមចែករំលែកជាច្រើនផងដែរ។

ក្នុងនោះគណនីហ្វេសប៊ុកឈ្មោះ​ ហ៊ត់ ឌីណាល់ ដែលជាម្ចាស់ម៉ូតូ បានសរសេររៀបរាប់ថា៖ “យី ន៎ គិតទៅ ចោរសម័យនេះ ជិះ ADV ពាក់ខ្សែកមាស ពាក់ចិញ្ចៀន តែដើរលួចគេ KDM អាថោក! មើលផងបងប្អូន លក់ម៉ូតូ ប្រយ័ត្នទិញ រឺ ទទួលបញ្ចាំម៉ូតូនេះអោយសោះ ! ភិនភាគម៉ូតូ ដែលចោរលួច HONDA CLICK 125cc year 2020 ពណ៌ ស លាយ ក្រហម ពាក់ស្លាកលេខ 1IM 6017 ម៉ូតូ មានពាក្យបណ្តឹងហើយ ជួយ share ផងបងប្អូន ភិនភាគ ចោរ ជិះ ADV ពណ៌ ក្រហម មានគ្នា 3 នាក់ បានលួចចេញ ពីផ្សារទំនើប SCG ខណ្ឌ សែនសុខ ជិតស្តុបទៅ ផ្សារ Makro វេលាម៉ោង 9:00pm យប់ថ្ងៃ 09/01/2022 បើបងប្អូនបានឃើញជួយផ្តល់ ដំណឹងតាមលេខខាងក្រោម
093 64 7777 ៕ ”

Share This Post: