ខ្មែរណូត

ស្វែងរក

  • សង្គម

    លោកយាយកម្សត់ មកពីសៀមរាប លើកដៃសំពះសុំឧកញ៉ា ទៀ វិចិត្រ ជួយ ដោយសារចៅគាត់ជិះបុកកង់គេមានតម្លៃរាប់ពាន់ដុល្លារ ហើយលោកយាយគ្មានលទ្ធភាពសង (មានវីដេអូ)

    BY Khmernote Media January 12, 2023
    លោកយាយកម្សត់ មកពីសៀមរាប លើកដៃសំពះសុំឧកញ៉ា ទៀ វិចិត្រ ជួយ ដោយសារចៅគាត់ជិះបុកកង់គេមានតម្លៃរាប់ពាន់ដុល្លារ ហើយលោកយាយគ្មានលទ្ធភាពសង (មានវីដេអូ)

    ឧកញ៉ា ទៀ វិចិត្រ ដែលមហាជនពិតជាបានស្គាល់ហើយថា ជាឧកញ៉ា ដែលមានទឹកចិត្តសម្បុរធម៌ តែងតែជួយទុកធុរៈប្រជាពលរដ្ឋនៅតាមទូកនេសាទពេលជួបគ្រោះអាសន្ននោះ ដោយយោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ឧកញ៉ា ទៀ វិចិត្រ នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣ បានបង្ហោះវិដេអូមួយកំពុងតែផ្ទុះខ្លាំងក្នុងបណ្ដាញសង្គមហ្វេសប៊ុក ពីលោកយាយដ៏កំសត់ម្នាក់ជិះឡានតាំងពីសៀមរាប ដើម្បីមកជួបនឹងឧកញ៉ា បានមកសំពះសុំប្រាក់ ១២០០ដុល្លារថ្លៃកង់ ដោយសារចៅខ្លួន បានជិះ បុកកង់គេដែលមានតម្លៃថ្លៃខ្លាំង គ្មានលទ្ធភាពសង។

    ក្នុងវិដេអូ រយៈពេលប្រមាណជាង ៧នាទីនោះ បានឱ្យដឹងថា លោកយាយកំសត់មុខរបរ រើសអេតចាយ នៅខេត្តសៀមរាប ដោយហេតុគ្មានថវិកាគ្រប់គ្រាន់សម្រាប់ឱ្យថ្លៃកង់ បានមកសុំសំពះឧកញ៉ាឱ្យជួយ។ ក្នុងនោះដែរ ឧកញ៉ា ទៀ វិចិត្រ បានប្រគល់ថវិកាឱ្យទៅលោកយាយ ចំនួន ១២០០ដុល្លារសម្រាប់ថ្លៃកង់ និង ១០០ដុល្លារទៀតសម្រាប់លោកយាយហូបចុក និងធ្វើដំណើរត្រឡប់ទៅវិញផងដែរ ៕ ទស្សនាវិដែអូខាងក្រោម៖​

    ប្រភព៖ ទៀ វិចិត្រ TEA VICHET

    Share This Post:
    MPO4D jitutoto mpo4d Mpoplay