ខ្មែរណូត

ស្វែងរក

  • សង្គម

    នឹកម្ដាយខ្លាំងពេក! កុមារាម្នាក់ ខំធាក់កង់ពីខេត្តបាត់ដំបងដល់ខេត្តបន្ទាយមានជ័យ មានលុយជាប់ខ្លួនត្រឹម ២០០០រៀលប៉ុណ្ណោះ

    BY Khmernote Media January 16, 2023
    នឹកម្ដាយខ្លាំងពេក! កុមារាម្នាក់ ខំធាក់កង់ពីខេត្តបាត់ដំបងដល់ខេត្តបន្ទាយមានជ័យ មានលុយជាប់ខ្លួនត្រឹម ២០០០រៀលប៉ុណ្ណោះ

    យោងតាមគណនីហ្វេសប៊ុកមួយឈ្មោះ សិស្ស វិទ្យាល័យអន្លង់វិល នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ បានឱ្យដឹងថា កុមារា សាន់ កង អាយុ 14ឆ្នាំ រៀនថ្នាក់ទី៤ មកពីសាលាបឋមសិក្សាអន្លង់វិល ដែលមានស្រុកកំណើតនៅភូមិអន្លង់វិល ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង ជាកុមារដែលជិះកង់បានឆ្ងាយជាងគេនៅប្រទេសកម្ពុជា។

    យោងគណនីហ្វេសប៊ុកបានបញ្ជាក់ឱ្យដឹងថា កុមារ សាន់ កង បានបាត់ខ្លួន នៅវេលាម៉ោង ១២ថ្ងៃត្រង់ ពេលចេញពីផ្ទះទៅសាលារៀន ជាមួយកង់មួយគ្រឿង និងកាបូបពណ៌ផ្ទៃមេឃរបស់អង្គការ.ហូល។ ដោយឆន្ទៈនឹកម្តាយខ្លាំងពេក ធ្វើឱ្យកុមារ អាយុ ១៤ឆ្នាំម្នាក់នេះ សម្រេចចិត្តជិះកង់ពីផ្ទះទៅជួបម្ដាយចម្ងាយប្រហែល ១០០គីឡូម៉ែត្រ ពីខេត្តបាត់ដំបង ចំណាយពេលមួយថ្ងៃកន្លះ ទើបទៅដល់ខេត្តបន្ទាយមានជ័យ ដោយប្រាក់ជាប់ខ្លួន 2000រៀលប៉ុណ្ណោះ។ នៅក្នុងនោះ ឃើញថាមានអ្នកលេងបណ្ដាញសង្គមហ្វេសប៊ុកជាច្រើនបានចូលរួមចែករំលែក និងអាណិតអាសូរទៅដល់ប្អូនប្រុសជាពន់ពេក នូវទឹកចិត្តតស៊ូប្រឹងធាក់កង់ពីឆ្ងាយមានលុយត្រឹម ២០០០រៀល ទៅជួយម្ដាយនៅឯខេត្តបន្ទាយមានជ័យ ក៏មានសប្បុរសជនជាច្រើនបានជួយដល់ប្អូនប្រុសផងដែរ ៕

    ប្រភព៖ សិស្ស វិទ្យាល័យអន្លង់វិល

    Share This Post:
    MPO4D jitutoto mpo4d Mpoplay