សង្គម
វីដេអូស្តែងៗ ឡានដឹកថ្មបើកលឿនកាត់មុខរថភ្លើងដឹកប្រេងកំពុងឆ្លងផ្លូវ បុកក្រឡាប់ចាក់ថ្ម និងប្រេងពេញហ្នឹង នៅខេត្តបាត់ដំបង
ខេត្តបាត់ដំបង៖ យោងតាមប្រភពព័ត៌មានពីលោក Lay Bunleng នៅមុននេះបន្តិច នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣ បានឱ្យដឹងថា ឡានដឹកថ្មបើកលឿនមកកាត់មុខ រថភ្លើងកំពុងធ្វើដំណើរឆ្លងកាត់ផ្លូវ បើកបុកក្រឡាប់ ចាក់ថ្មពេញផ្លូវ និងរថភ្លើងកំពប់ប្រេងពេញហ្នឹង នៅវេលាប្រមាណ ១២ ថ្ងៃត្រង់ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣នេះ ដែលមានវីដេអូថតបាននៅកន្លែងកើតហេតុពេលបុកជាក់ស្ដែងតែម្ដង នៅចំណុចផ្លូវហាយវ៉េ ជិតបាហៃ ខេត្តបាត់ដំបង។ ទស្សនាវិដេអូខាងក្រោម៖




សង្គម
ដំណឹងរីករាយ! កីឡាការិនីកម្ពុជាដ៏ឆ្នើម ស្រួង ភាវី អំពាវនាវអ្នកមានជំងឺបេះដូងចំហនៅកម្ពុជា ១៥នាក់ មកទទួលការព្យាបាលដោយឥតគិតថ្លៃ
រាជធានីភ្នំពេញ៖ កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៣ យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ កីឡាការិនីកម្ពុជា ស្រួង ភាវី បានអំពាវនាវជាមុនរកអ្នកជំងឺចំហបេះដូងជាជនជាតិខ្មែរចំនួន ១៥នាក់ ដោយនាពេលខាងមុខ ក្រុមគ្រូពេទ្យជំនាញនឹងធ្វើដំណើរមកពិនិត្យអ្នកជំងឺនៅកម្ពុជា ហើយនាំទៅព្យាបាលនៅប្រទេសកូរ៉េផ្ទាល់តែម្ដង។

ក្នុងគណនីហ្វេសប៊ុកផ្ទាល់របស់អ្នកនាង ស្រួង ភាវី បានសរសេររៀបរាប់ដូច្នេះថា៖ «សូមគោរពជម្រាបជូនពុកម៉ែបងប្អូននៅដំណឹងល្អម្ដងទៀត នៅក្នុងអំឡុងខែ៤ខាងមុខនេះ ក្រុមគ្រូពេទ្យកូរ៉េ ពួកគាត់នឹងចុះទៅខ្មែរពិនិត្យមើលផ្ទាល់ ដល់ប្អូនៗដែលមានជំងឺបេះដូងចំហចំនួន១៥នាក់ ដើម្បីយកមកព្យាបាលនៅកូរ៉េតែម្តង។
ដូច្នេះបើពុកម៉ែបងប្អូនដែលមានអ្នកជំងឺនេះ ដែលមានអាយុចាប់ពី៥ឆ្នាំដល់២០ឆ្នាំ សូមសរសេរឈ្មោះ លេខទូរស័ព្ទ រូបថតរបស់អ្នកជំងឺ និងអាសយដ្ឋានដាក់ចូលក្នុងខម្មិនខាងក្រោម ដើម្បីងាយស្រួលយើងខ្ញុំធ្វើការជូន។ សូមអរគុណ! »


