សង្គម

វិដេអូនគរបាលចរាចរណ៍ ជិះម៉ូតូកាក់ឡានទំនើប Range Rover ទាំងកណ្តាលអាធ្រាតម៉ោង ៣ទាបភ្លឺ ត្រូវបានចែកចាយ និងវែកញែកគ្នាពេញបណ្តាញសង្គម

BY
Khmernote Media
January 19, 2023

កាលពីពេលថ្មីៗនេះមានការចែករំលែកនៅលើបណ្តាញសង្គមនូវករណីមួយដែលបង្ហាញពីសកម្មភាពនគរបាលចរាចរណ៍ម្នាក់ ជិះម៉ូតូកាក់ឡានទំនើប Range Rover មួយគ្រឿងទាំងកណ្តាលអាធ្រាតម៉ោង ៣ទាបភ្លឺ។ យោងតាមវីដេអូដែលបានចែកចាយ ពីគណនីហ្វេសប៊ុកឈ្មោះ Yubee Ly គេឃើញ បុរសម្នាក់ស្ថិតនៅក្នុងឯកសណ្ឋាននគរបាលចរាចរណ៍ បានជិះម៉ូតូតាមរថយន្ត Range Rover ដោយលើកឡើងថា អ្នកបើកបរមិនបានពាក់ខ្សែក្រវ៉ាត់ ខណៈដែលអ្នកស្ថិតនៅក្នុងរថយន្តបានអះអាងថាខ្លួនដាក់ខ្សែក្រវ៉ាត់ហើយ។

គណនីហ្វេសប៊ុកឈ្មោះ Yubee Ly ជាអ្នកស្ថិតនៅក្នុងហេតុការណ៍បានសរសេររៀបរាប់ថា៖ «បងប្អូនសូមប្រយ័ត្នម៉ោងជិត៣ភ្លឺចាប់ខ្សែក្រវ៉ាតជិះដេញតាម ហេីយខ្ញុំដាក់ខ្សែក្រវ៉ាតហេីយហ្នឹងហេតុអ្វីដេញតាំងពីស្តុបចំការមន មកដល់ច្បារអំពៅ ដល់ខ្ញុំទាញទូរស័ព្ទវាជិះរត់ ខ្ញុំក៏បេីកញ្ចក់បន្តិចសួរតែខ្ញុំអត់បានឈប់ទេ ហេីយខ្ញុំមានរឿងអីវាថាអត់ដាក់ខ្សែក្រវ៉ាត ហេីយម៉ោង៣ព្រឹកហេីយវាថាខ្ញុំអត់ដាក់ខ្សែក្រវ៉ាត វាភយ័ក៏សម្រួល តែសម្រួលមិចដេញតាមខ្ញុំដូចខ្ញុំហ្នឹងធ្វេីរឿងខុសច្បាប់បងប្អូនសូមប្រុងប្រយ័ត្នទាំងអស់គ្នាស្អែកខ្ញុំនឹងបង្ហាញស្លាកលេខម៉ូតូ និងតាមកាម៉េរាក្នុងឡានខ្ញុំសាហាវណាស់ ជិះដល់ឡានទំនេីបហេីយចង់ធ្វេីសុីទៀត ស្រុកខ្មែរ»

Share This Post: