ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    មិននឹកស្មានថា ពងក្រួច មានតម្លៃថោក ប៉ុន្តែជួយសុខភាពច្រើនបែបនេះសោះ

    BY Khmernote Media February 11, 2019
    មិននឹកស្មានថា ពងក្រួច មានតម្លៃថោក ប៉ុន្តែជួយសុខភាពច្រើនបែបនេះសោះ

    ពងក្រួចបានក្លាយជាអាហារសម្រន់ដ៏ពេញនិយមមួយប្រភេទ ដោយគេអាចយកវាទៅចំអិនជាមុខម្ហូបបានជាច្រើនមុខ។ ក្រៅតែពីមានរសជាតិឆ្ងាញ់ពងក្រួចត្រូវបានគេរកឃើញថា មានគុណប្រយោជន៍សុខភាពយ៉ាងច្រើនដូចជា៖

    ១. ក្នុងពងក្រួច ១០០ ក្រាមមានផ្ទុកនូវជាតិប្រូតេអ៊ីន ១៣%,វីតាមីន A,B៦,B១២ ចំនួន ១២% និងផ្តល់ថាមពលបាន ១៦០ កាឡូរី។ បើប្រៀបធៀបជាមួយនឹងពងមាន់គេអាចរកឃើញថា ពងក្រូចគឺមានគុណប្រយោជន៍ជាង។ ពងក្រួចគឺមានគុណប្រយោជន៍សម្រាប់សុខភាព និងរសជាតិបំផុតនៅពេលដែលយកវាទៅបន្ថែមនៅក្នុងស៊ុប។

    ២. ពងក្រួចមានផ្ទុកនូវជាតិដែក រ៉ែ និងប៉ូតាស្យូមជាច្រើន និងអាចជួយទប់ស្កាប់បញ្ហាស្លេកស្លាំង មិនស្រួលខ្លួន សម្រាប់ស្រ្តីដែលមានរដូវផងដែរ។

    ៣. ពងក្រួចមានផ្ទុកទៅដោយកូលេស្តេរ៉ុលល្អជាច្រើន ដែលអាចជួយប្រឆាំងទៅនឹងជាតិខ្លាញ់មិនល្អក្នុងរាងកាយ។

    ៤. ពងក្រួចក៏សម្បូរទៅដោយវីតាមីន A និង D ដែលល្អសម្រាប់ខុសភាពភ្នែក និងខួរក្បាល។

    ៥. មិនត្រឹមតែមានប្រូតេអ៊ីនច្រើននោះទេ តែពេលញ៉ាំចូលទៅក្នុងខ្លួនពងក្រួចបានជួយជំរុញឲ្យប្រូតេអ៊ីនផ្សេងៗដែលមាននៅក្នុងរាងកាយស្រាប់ធ្វើការកាន់តែល្អផងដែរ។

    ៦. ពងក្រួចសប្បូរទៅដោយសារធាតុ ovomucoid ដែលជាសារធាតុប្រយុទ្ធប្រឆាំងនឹងប្រតិកម្មអាឡែកស៊ីផ្សេងៗបានយ៉ាងល្អ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ healthdigezt

    Share This Post:
    MPO4D jitutoto mpo4d Mpoplay