សង្គម

រកឃើញករណីជំងឺផ្តាសាយបក្សី H5N1 បានកើតទៅលើកុមារីម្នាក់នៅខេត្តព្រៃវែង

BY
Naren
February 22, 2023

កុមារីម្នាក់អាយុ១១ឆ្នាំ បានបាត់បង់ជីវិត បន្ទាប់ពីបានឆ្លងជំងឺផ្តាសាយបក្សី H5N1 ដែលករណីនេះបានកើតឡើងនៅភូមិរលាំង ឃុំរំលេច ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង។ នេះបើយោងតាមការបង្ហោះរបស់ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC នៅយប់ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣។

ក្រសួងបានឱ្យដឹងថាកុមារី​រូបនេះចាប់ផ្តើមឈឺនៅថ្ងៃទី១៦​ ខែកុម្ភៈ​ ឆ្នាំ២០២៣​ ដោយមានរោគសញ្ញាគ្រុនក្តៅ​ ៣៩អង្សាសេ​ ព្រមទាំងមានក្អក​ ឈឺក​។ ក្រោយព្យាបាលនៅមូលដ្ឋាន មិនធូរស្រាល​ ដោយកុមារីចាប់ផ្តើមហត់ក៏បញ្ជូនព្យាបាលនៅមន្ទីរពេទ្យកុមារជាតិនៅភ្នំពេញ​។ នៅថ្ងៃទី២១​ ខែកុម្ភៈ​ ឆ្នាំ២០២៣​ គ្រូពេទ្យព្យាបាលបានយកវត្ថុផ្ញើមកវិទ្យាស្ថានជាតិសុខភាពសាធារណ:​ រួចទទួលលទ្ធផល​ ថ្ងៃទី​២២​ ខែកុម្ភ:​ ឆ្នាំ២០២៣​ បញ្ជាក់មានវិជ្ជមាន​ មេរោគផ្តាសាយបក្សី​ H5N1 ចំណែកកុមារីបានបាត់បង់ជីវិតហើយ​ និងធ្វេីពិធីបុណ្យសពតាមប្រពៃណីនៅក្នុងភូមិខាងលើ។

ក្រសួងក៏បានធ្វើការអំពាវសូមបងប្អូនកុំប៉ះពាល់សត្វឈឺឬងាប់​ ទាំងសត្វបក្សីស្រុកនិងបក្សីព្រៃ​ អ្នកសង្ស័យសូមពិគ្រោះជំងឺជាមួយគ្រូពេទ្យ​ ឬរាយការណ៍ទៅលេខ​ ១១៥​៕

Share This Post: