សង្គម

គួរឱ្យសរសើរ! ក្រុមនិស្សិតផ្លាស្ទិក ដើរប្រមូលសម្រាមនៅតាមប្រឡាយលូទឹកស្អុយ ក្នុងរាជធានីភ្នំពេញ កំពុងផ្ទុះការសរសើរពីមហាជន

BY
srey nuch
March 10, 2023

រាជធានីភ្នំពេញ៖ កាលពីពេលថ្មីៗនេះ នៅថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៣ យោងតាមគណនីហ្វេសប៊ុកមួយឈ្មោះ និស្សិតប្លាស្ទិច បានបង្ហោះនូវវីដេអូ ប្រមាណជា ១នាទី បង្ហាញពីសកម្មភាពយ៉ាងសកម្មរបស់យុវជនមួយក្រុម ដើរប្រមូលសម្រាមនៅតាមប្រឡាយលូទឹកស្អុយ ក្នុងរាជធានីភ្នំពេញ ដែលសកម្មភាពទាំងនេះហើយ បានធ្វើឱ្យអ្នកលេងក្នុងបណ្ដាញសង្គមហ្វេសប៊ុកពេញចិត្តជាខ្លាំង និងមានអ្នកចែករំលែកជាច្រើនជាបន្តបន្ទាប់​ នូវទឹកចិត្តស្រលាញ់បរិស្ថាន ឱ្យទីក្រុងមានសោភ័ណភាពស្រស់ស្អាតជាងមុនផងដែរ។

តាមរយៈវីដេអូមួយនេះ អ្នកលេងក្នុងបណ្ដាញសង្គមជាច្រើនបានសរសើរនូវទឹកចិត្តប្អូនៗយុវជន ដែលពួកគាត់ប្រឹងប្រែងជួយសម្អាតទីក្រុង នៅតាមលូទឹកស្អុយឱ្យមានភាពប្រសើរជាងមុន បើទោះបីជាទឹកស្អុយរលួយ សំបូរដោយមេរោគ ប្អូនៗស្លៀកពាក់ការពារបានល្អ ហើយក៏សូមសរសើរដោយស្មោះអស់ពីចិត្តចំពោះអំពើល្អបែបនេះផងដែរ។ សម្រាប់បងប្អូនដែលចង់ជួយជាថវិកា ទៅកាន់ប្អូនៗ តាមរយៈខាងក្រោម៖ (មានវិដេអូ)

ប្រភព៖ និស្សិតប្លាស្ទិច Nisset Plastic

Share This Post: