អន្តរជាតិ

ម៉ាឡេស៊ី​ គ្រោងនឹងលុបចោលច្បាប់មួយ នៅ​ក្នុង​ការ​កែទម្រង់​​ប្រព័ន្ធ​យុត្តិធម៌ថ្មីរបស់ខ្លួន

BY
autoadmin
March 23, 2023

ម៉ាឡេស៊ី ​គ្រោង​នឹងលុបចោលការដាក់ទោសពេញមួយជីវិត និង​ដកចេញនូវទោសប្រហា.រជីវិតចំនួន ៦ករណី ខណៈ​រដ្ឋាភិបាល​ថ្មីព្យាយាម​កែទម្រង់​ប្រព័ន្ធ​យុត្តិធម៌របស់ខ្លួន។ វិធានការនេះជាការពង្រីកលើផែនការមុនៗ ដើម្បីបញ្ចប់ការកាត់ទោសប្រហា.រជីវិតជាកាតព្វកិច្ច ដោយអនុញ្ញាតឱ្យចៅក្រមអាចដាក់ទណ្ឌកម្មផ្សេងជំនួសវិញ។ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌លោកស្រី Azalina Othman Said បានប្រាប់ព្រឹទ្ធសភាក្នុងទីក្រុងកូឡាឡាំពួរ នៅថ្ងៃព្រហស្បតិ៍នេះថា សេចក្ដីព្រាងច្បាប់ថ្មីនឹងត្រូវដាក់លើតុសភា នៅថ្ងៃទី២៧ ខែមីនា ឆាប់ៗនេះ។

បទល្មើសចំនួន ៣៤ រួមមានឃាតកម្ម ការជួញដូរគ្រឿង.ញៀន និងអំពើភេរវ.កម្ម បច្ចុប្បន្នត្រូវបានផ្តន្ទាទោសប្រហា.រជីវិតនៅក្នុងប្រទេសអាស៊ីអាគ្នេយ៍មួយនេះ (ស្ថិតក្នុងការរង់ចាំ) ហើយអ្នកទោសចំនួន ១១នាក់ ក្នុងចំណោមពួកគេ នឹងត្រូវកាត់ទោសប្រហា.រជីវិតជាកាតព្វកិច្ច។ ប្រសិនបើសភាអនុម័តច្បាប់ដែលបានស្នើឡើង ទោសប្រហារជីវិតអាចគ្រាន់តែជាជម្រើសមួយ លើបទល្មើសដែលទាក់ទងនឹងការស្លាប់ បង្កគ្រោះថ្នាក់ដល់ព្រះមហាក្សត្រ និងការជួញដូរគ្រឿងញៀន។ ជំនួសឱ្យច្បាប់ប្រហា.រជីវិត ម៉ាឡេស៊ីស្នើឱ្យមានការជាប់ពន្ធនាគារពី ៣០ ទៅ ៤០ឆ្នាំ ហើយការព្យួរកនឹងត្រូវជំនួសដោយការវាយនឹងរំពាត់ សម្រាប់អ្នកទោសទាំងនោះ។

លោកស្រី Azalina បាននិយាយថា ដោយសារតែធម្មជាតិនៃការកែប្រែឡើងវិញ ការផ្លាស់ប្តូរនេះនឹងប៉ះពាល់ដល់អ្នកទោសចំនួន ៤៧៦ នាក់ ដែលមិនទាន់បានបញ្ចប់ដំណើរការបណ្តឹងឧទ្ធរណ៍របស់ពួកគេនៅក្នុងតុលាការ។ ទន្ទឹមនឹងនេះដែរ ក្រោមសំណើថ្មី ទោសប្រហា.រជីវិតនឹងលែងអនុវត្តចំពោះបទល្មើសពាក់ព័ន្ធនឹងការបញ្ចេញ ឬការជួញដូរអាវុធ ការផលិតអាវុធដោយគ្មានអាជ្ញាប័ណ្ណ និងការចាប់ជំរិត នេះបើយោងតាមអ្នកនាំពាក្យរបស់ក្រសួង៕

អត្ថបទ៖ លីដា
ប្រភព៖ Bloomberg

Share This Post: