ថៅកែគ្រីបតូ Do Kwon ត្រូវបានចាប់ខ្លួនពីបទឆបោកនៅក្នុងប្រទេសម៉ុងតេណេហ្គ្រោ
- BY
- Lyda
- March 24, 2023
ប៉ូលីសកូរ៉េខាងត្បូងបាននិយាយថា លោក Do Kwon ដែលជាថៅកែគ្រីបតូដែលរត់គេចខ្លួន នៅពីក្រោយការដួលរលំនៃកាក់ terraUSD និង Luna ត្រូវបានចាប់ខ្លួនក្នុងប្រទេសម៉ុងតេណេហ្គ្រោ។ ចាប់តាំងពីពេលនោះមក គាត់ត្រូវបានចោទប្រកាន់ពីបទឆបោកដោយរដ្ឋអាជ្ញានៅសហរដ្ឋអាមេរិក។ កាលពីដើមឆ្នាំនេះ និយតករអាមេរិកបានចោទប្រកាន់លោក Kwon និងក្រុមហ៊ុនរបស់គាត់ Terraform Labs ពីបទរៀបចំការក្លែងបន្លំទ្រព្យសម្បត្តិគ្រីបតូតម្លៃរាប់ពាន់លានដុល្លារ។
ក្រុមហ៊ុនមិនបានឆ្លើយតបភ្លាមៗចំពោះសំណើរបស់ BBC ដើម្បីសុំការអត្ថាធិប្បាយទេ។ រំលឹកដែរថា អាជ្ញាធរកូរ៉េខាងត្បូងបានចេញដីកាចាប់ខ្លួនលោក Kwon កាលពីខែកញ្ញាឆ្នាំមុន ខណៈដែលពួកគេជឿថា Terraform Labs បានបំពានច្បាប់ទីផ្សារមូលធន។ ពួកគេបានគិតថា គាត់នៅប្រទេសស៊ែប៊ី ហើយថែមទាំងបានបញ្ជូនមន្ត្រីទៅទីក្រុងបែលក្រាដ ដើម្បីចរចាដោយសារប្រទេសទាំង ២ មិនមានសន្ធិសញ្ញាបត្យាប័ន។ លោក Kwon ធ្លាប់បានបដិសេធថា លោកមិនបានលាក់ខ្លួន ប៉ុន្តែមិនបានបង្ហាញពីទីតាំងរបស់លោកឡើយ៕
អត្ថបទ៖ លីដា
ប្រភព៖ BBC
- Share This Post: