ប្រទេសជប៉ុនកំពុងរៀបចំផែនការជម្លៀសពលរដ្ឋ ដើម្បីត្រៀមខ្លួនក្នុងករណីដែលភ្នំ Fuji នឹងផ្ទុះឡើង
- BY
- autoadmin
- March 30, 2023
ភ្នំ Fuji មិនបានផ្ទុះក្នុងរយៈពេលជាង ៣០០ ឆ្នាំមកហើយ ប៉ុន្តែប្រទេសជប៉ុនកំពុងមានយុទ្ធសាស្ត្រថ្មី ក្នុងករណីដែលការផ្ទុះនឹងជិតកើតមានឡើង។ ពោលគឺប្រសិនបើមានការផ្ទុះដ៏ធំមួយកើតឡើង វានឹងបង្កមហន្តរាយសម្រាប់សហគមន៍ជិតខាង និងធ្វើឱ្យប៉ះពាល់ជីវិតប្រចាំថ្ងៃនៅក្នុងទីក្រុងតូក្យូ ឬតំបន់លើសពីនេះ។ ផែនការជម្លៀសចេញត្រូវបានបង្ហាញកាលពីថ្ងៃពុធ ហើយវាត្រូវបានរៀបចំដោយខេត្តចំនួន ៣ រួមជាមួយរដ្ឋាភិបាលកណ្តាលរបស់ជប៉ុន។

មនុស្សប្រហែល ៨០០,០០០ នាក់ ដែលរស់នៅក្នុងខេត្ត Shizuoka, Yamanashi និង Kanagawa ត្រូវរំពឹងនឹងជម្លៀសចេញ។ ផែនការនេះមានគោលបំណងរាប់បញ្ចូលមនុស្សគ្រប់គ្នា ដោយមិនចោលនរណាម្នាក់ឡើយ រួមទាំងអ្នកឡើងភ្នំ និងអ្នកទេសចរជុំវិញភ្នំដ៏ខ្ពស់បំផុតរបស់ប្រទេសជប៉ុនមួយនេះ។ ប្រជាជននឹងត្រូវបានស្នើសុំឱ្យជម្លៀសដោយស្ម័គ្រចិត្ត មុនពេលមានការផ្ទុះដែលអាចកើតមាន អាស្រ័យលើកម្រិតប្រកាសអាសន្ន និងទីតាំងរបស់ពួកគេនៅពេលនោះ។

អត្ថបទ៖ លីដា
ប្រភព៖ NHK
- Share This Post:






