អន្តរជាតិ

ណាសាបានចេញផ្សាយយុទ្ធសាស្ត្រអាកាសធាតុថ្មី ដើម្បីពង្រីកកិច្ចខិតខំប្រឹងប្រែងទប់ទល់នឹងបញ្ហាអាកាសធាតុ

BY
autoadmin
March 30, 2023

រដ្ឋបាលអាកាសយានិក និងអវកាសជាតិអាមេរិក (NASA) បានចេញផ្សាយយុទ្ធសាស្ត្រអាកាសធាតុរបស់ខ្លួនកាលពីថ្ងៃពុធ ដើម្បីពង្រីកកិច្ចខិតខំប្រឹងប្រែងនៅក្នុងភ្នាក់ងារទាំងមូល ទប់ទល់នឹងបញ្ហាអាកាសធាតុ។ ទីភ្នាក់ងារនេះបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា យុទ្ធសាស្រ្តវាយតម្លៃផលប័ត្រអាកាសធាតុរបស់ណាសា នឹងពង្រីកលើសពីការខិតខំប្រឹងប្រែងផ្នែកវិទ្យាសាស្ត្រ និងការរុករក ដើម្បីរួមបញ្ចូលរាល់គោលដៅបេសកកម្ម និងទីតាំងរបស់ណាសា។

ទីភ្នាក់ងារបាននិយាយថា៖«ជាមួយនឹងបេសកកម្មថ្មីនឹងមកដល់នៅឆ្នាំ២០២៣ ដើម្បីសង្កេតមើលការបំពុលបរិយាកាស ទឹករបស់ផែនដី ដើម្បីជួយកែលម្អគំរូអាកាសធាតុ និងការកើនឡើងនៃឥទ្ធិពលនៃព្យុះ ការសង្កេតលើភពផែនដីរបស់យើងដែលដំណើរការដោយណាសា គឺជាស្នូលនៃរបៀបដែលយើងសិក្សាពីផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ»។ វាបានបន្ថែមថា កិច្ចខិតខំប្រឹងប្រែងរបស់ណាសា ក៏ពង្រីកដល់វិស្វកម្មអាកាសយានិក ដោយស្វែងរកការជំរុញការអភិវឌ្ឍន៍បច្ចេកវិទ្យាអវកាសពណ៌បៃតង។

លោក Kate Calvin ប្រធានអ្នកវិទ្យាសាស្ត្រ និងជាទីប្រឹក្សាអាកាសធាតុជាន់ខ្ពស់របស់ NASA បាននិយាយថា៖«យុទ្ធសាស្ត្រនេះនឹងជួយឱ្យណាសា បញ្ចូលការយល់ដឹងរបស់យើងអំពីអាកាសធាតុនៅទូទាំងទីភ្នាក់ងារ និងក្នុងភាពជាដៃគូរបស់យើង ដើម្បីបម្រើសាធារណៈជនឱ្យកាន់តែប្រសើរឡើង»៕

អត្ថបទ៖ លីដា
ប្រភព៖ CGTN

Share This Post: