ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    Twitter បានចាប់ដៃគូជាមួយ eToro ដើម្បីអនុញ្ញាតឱ្យអ្នកប្រើប្រាស់អាចជួញដូរភាគហ៊ុន និងគ្រីបតូ

    BY autoadmin April 15, 2023
    Twitter បានចាប់ដៃគូជាមួយ eToro ដើម្បីអនុញ្ញាតឱ្យអ្នកប្រើប្រាស់អាចជួញដូរភាគហ៊ុន និងគ្រីបតូ

    ប្រព័ន្ធផ្សព្វផ្សាយសង្គម Twitter របស់សហរដ្ឋអាមេរិក បានចងសម្ព័ន្ធភាពជាមួយក្រុមហ៊ុនអនឡាញមួយ ដើម្បីអនុញ្ញាតឱ្យអ្នកប្រើប្រាស់អាចជួញដូរភាគហ៊ុន និងរូបិយប័ណ្ណគ្រីបតូ។ វេទិកាជួញដូរ និងវិនិយោគ eToro បានប្រកាសពីភាពជាដៃគូនេះកាលពីថ្ងៃព្រហស្បតិ៍ ហើយវានឹងផ្តល់នូវការចូលទៅកាន់តារាងតម្លៃ (live price charts) ដែលគ្របដណ្តប់លើភាគហ៊ុន រូបិយប័ណ្ណគ្រីបតូ និងទ្រព្យសម្បត្តិផ្សេងទៀតតាមរយៈមុខងារ cashtag ។

    មហាសេដ្ឋីលោក Elon Musk បានទិញ Twitter កាលពីឆ្នាំមុន ហើយបានស្នើថាវេទិកានេះនឹងក្លាយជាប្លុកអគារសម្រាប់ «កម្មវិធីគ្រប់យ៉ាង» ដែលមានឈ្មោះថា X ។ កម្មវិធីនេះត្រូវបានគេរំពឹងថា នឹងរួមបញ្ចូលការទូទាត់តាមអេឡិចត្រូនិក និងមុខងារផ្សេងៗទៀតដែលប្រើប្រាស់ក្នុងជីវិតប្រចាំថ្ងៃ។ ប្រព័ន្ធផ្សព្វផ្សាយអាមេរិកនិយាយថា ការពង្រីកសេវាកម្មហិរញ្ញវត្ថុតាមរយៈភាពជាដៃគូ គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់លោក Musk ក្នុងការអភិវឌ្ឍន៍កម្មវិធីបែបនេះ៕

    អត្ថបទ៖ លីដា
    ប្រភព៖ CNBC

    Share This Post: