អន្តរជាតិ

SpaceX ពន្យារពេលការបា.ញ់បង្ហោះប្រព័ន្ធរ៉ុកកែតយក្ស Starship កាលពីថ្ងៃច័ន្ទដោយសារបញ្ហាសម្ពាធ

BY
autoadmin
April 18, 2023

ក្រុមហ៊ុន SpaceX បានពន្យារពេលការបាញ់បង្ហោះប្រព័ន្ធរ៉ុកកែត Starship ដ៏ធំរបស់ខ្លួនកាលពីថ្ងៃច័ន្ទ បន្ទាប់ពីមានបញ្ហាសម្ពាធ បានកើតឡើងនៅប៉ុន្មាននាទីមុនពេលការបាញ់បង្ហោះដែលបានគ្រោងទុក។ ក្រុមហ៊ុនបានលាតត្រដាងពីបញ្ហានៅកំឡុងការផ្សាយផ្ទាល់នៃព្រឹត្តិការណ៍នេះ ហើយនាយកប្រតិបត្តិលោក Elon Musk បានបញ្ជាក់ដាច់ដោយឡែកពីបញ្ហានេះនៅលើ Twitter របស់គាត់ផងដែរ។

នៅលើបណ្ដាញសង្គម Twitter លោក Elon Musk បានសរសេរថា៖«Pressurant Valves (ប្រព័ន្ធជំរុញយានអវកាស) ត្រូវ​បាន​កក ដូច្នេះ​វា​នឹងចាប់​ផ្តើម​ដំណើរ​ការ​ក្នុង​ពេល​ឆាប់​ៗ​នេះ មិន​អាចមាន​ការ​បង្ហោះ​នៅ​ថ្ងៃ​នេះ​ទេ»។ ជម្រាបដែរថា ការប៉ុនប៉ងបាញ់បង្ហោះលើកក្រោយទៀត នឹងធ្វើឡើងយ៉ាងហោចណាស់ ៤៨ ម៉ោង បន្ទាប់ពីនោះ៕

អត្ថបទ៖ លីដា
ប្រភព៖ CNN

Share This Post: